អត្ថបទពាណិជ្ជកម្ម
ក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ទៅទស្សនកិច្ចនៅប្រេស៊ីល និងជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភព RONALDINHO
× ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារស្រាបៀថៃហ្គ័រ បានដឹកនាំក្រុមម្ចាស់ជើងឯក នៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទៅដំណើរទស្សនកិច្ច នៅប្រទេសប្រេស៊ីល ដើម្បីជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា។
កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះ ជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩ Tiger Street Football Festival នឹងទទួលស្វាគមន៍ ក្រុមស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ«A» ដែលជាក្រុមម្ចាស់ជើងឯក នៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 និងក្រុមការងារស្រាបៀថៃហ្គ័រ ដែលដឹកនាំដំណើរទស្សនកិច្ចនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុមម្ចាស់ជើងឯក នឹងមានឱកាសពិសេសអស្ចារ្យ ចូលទស្សនាផ្ទាល់ នូវការប្រកួតពាក់កណ្តាលផ្ដាច់ព្រ័ត្រ រវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil),ទៅលេងឆ្នេរសមុទ្រ Copacabana និងឡើងភ្នំ Corcovado ផងដែរ។ ជាពិសេសអញ្ជើញទៅលេងវិមាន របស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀត ក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។
ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ ចាប់ពី ១៧ កក្កដា ដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពី កំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho ។
សម្រាប់ព័ត៌មានលម្អិត ពីកម្មវិធីដំណើរទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖
www.facebook.com/TigerBeerKH ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com