អត្ថបទពាណិជ្ជកម្ម
Euromoney ផ្តល់​កិត្តិនាម​ដល់ ABA ជា «​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា 2019»
19, Jul 2019 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ដែលជា​សមាជិក​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា មាន​កិត្តិយស​ប្រកាសថា ធនាគារ​បានទទួល​កិត្តិនាម​ជា​«​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ឆ្នាំ ២០១៩» ពី Euromoney ដែលជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ និង​គួរ​ឲ្យ​ទុកចិត្ត​បំផុត​មួយ នៅក្នុង​ពិភពលោក​។ ពិធី​ប្រគល់​ពានរង្វាន់​ដល់​អ្នកឈ្នះ​នៅ​ទូទាំង​ទ្វីបអាស៊ី​នេះ បាន​ប្រព្រឹត្តទៅ​នៅក្នុង​ទីក្រុង​ហុងកុង នា​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។​
 
Euromoney បាន​អបអរសាទរ ABA ចំពោះ​គុណសម្បត្តិ​យ៉ាង​ជាក់ស្តែង របស់​ធនាគារ​នៅក្នុង​វិស័យ​ប្រព័ន្ធ​ឌីជីថល ការពង្រីក​សក្តានុពល​យ៉ាងរឹងមាំ និង​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុងអំឡុង​ឆ្នាំ​កន្លងទៅនេះ​។ អ្នកឯកទេស បាន​សរសើរ ជាពិសេស ទៅលើ​ភាពជោគជ័យ​របស់​កម្ម​វិធី ABA Mobile នៅក្នុង​ទីផ្សារ​, ការលើកកម្ពស់​ការប្រើ​ប្រាស់​កូដ QR និង​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ព្រមទាំង​ការបង្កើន​សមត្ថភាព​បន្ថែម នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ធនាគារ​អន​ឡាញ PayWay របស់ខ្លួន​។​
 
​នាយក​ប្រតិបត្តិ​ធនាគារ ABA លោក Askhat Azhikhanov បាន​ថ្លែង​ចំពោះ​ការទទួលបាន​ពានរង្វាន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ​ខ្លាំងណាស់ ដែល​ផលិតផល​របស់​យើង និង​មធ្យោបាយ​នៃ​ការទំនាក់ទំនង​ជាមួយ​អតិថិជន ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​គោរព​មួយ ថា​មានគុណ​ភាពល្អ​បំផុត​នៅក្នុង​ប្រទេស​។ យើង​សម្រេចបាន​ការអភិវឌ្ឍ​ស្តង់ដារ​ថ្មី​មួយ សម្រាប់​ការផ្តល់ជូន​សេវា​ធនាគារ​រូបវន្តបុគ្គល នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ជឿជាក់ និង​ងាយស្រួល​ប្រើ សម្រាប់​អតិថិជន​របស់​យើង​។ យើង​ក៏បាន​ដាក់បញ្ចូល​បច្ចេក​វិទ្យា និង​ប្រព័ន្ធ​ឌីជីថល​ស្ទើរ​ទាំងស្រុង ក្នុង​ការផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ ដ៏​ល្អ​បំផុត​នៅក្នុង​ទីផ្សារ ហើយ​វា​បាន​ជួយ​ពង្រឹង​ជំហរ​របស់​យើង និង​ធានា​នូវ​កំណើន​នៅក្នុង​ចំណែក​ទីផ្សារ ក៏ដូចជា​ប្រាក់ចំណេញ​ផ្នែក​អាជីវកម្ម​របស់​យើង​ផងដែរ​។ អតិថិជន​របស់​យើង បាន​កើន​ឡើងដល់​ទៅ ៧៦ ភាគរយ កាលពី​ឆ្នាំទៅ ហើយ​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​គ្រប់រូប សម្រាប់​ការជ្រើសរើស​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​»​។​
 
​ការសម្រេច​ផ្តល់ជូន​ជ័យលាភី ត្រូវបាន​ធ្វើឡើង​ដោយ Euromoney បន្ទាប់ពី​មានការ​វាយតម្លៃ ទៅលើ​សកម្មភាព​ចម្បងៗ របស់​ធនាគារ ABA ក្នុង​រយៈពេល ១២​ខែ ក្នុង​ឆ្នាំ​កន្លងទៅ​។ គណៈវិនិច្ឆ័យ រួមមាន​ក្រុម​អ្នកសារព័ត៌មាន​ជាន់ខ្ពស់ ដែលមាន​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី Euromoney ជា​អធិបតី រួម​ជាមួយនឹង​ការចុះ​ស្រាវជ្រាវ​ផ្ទាល់ របស់​គណៈកម្មាធិការ​ផ្ទៀងផ្ទាត់​នៅក្នុង​ទីផ្សារ​ធនាគារ និង​មូលធន​។​
 
«​ជា​ធនាគារ​ដ៏​រឹងមាំ​ជាក់ស្តែង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ABA ទទួលបាន​អត្ថប្រយោជន៍​ពី​ភាគ​ហ៊ុ​និក​ដែល​ខ្លាំង ការអនុវត្ត​ល្អ និង​ទីផ្សារ​ដ៏​រីកចម្រើន​»​។ នេះ​បើតាម​ប្រសាសន៍​របស់លោក Clive Horwood និពន្ធ​នាយក​របស់​ទស្សនាវដ្ដី Euromoney ដែល​ផ្តល់​អនុសាសន៍​ក្នុង​ការប្រគល់​ពានរង្វាន់​នេះ​។ 
 
​លោក​បាន​បន្ថែមថា​៖«​ក្នុងអំឡុងពេល​ពិនិត្យពិច័យ​របស់​យើង យើង​ឃើញថា​ប្រាក់ចំណេញ​សុទ្ធ​របស់​ធនាគារ ABA ចំនួន ៧១.៨២ លាន​ដុល្លារ​សហរដ្ឋអាមេរិក បានបង្ហាញ​ពី​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ៥៥ ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​សម្រេចបាន​ផលចំណេញ លើ​មូលធន​ក្នុង​អត្រា ២៨ ភាគរយ​។ ការពង្រីក​សក្តានុពល​របស់ខ្លួន​យ៉ាង​លឿន ក៏​បង្ហាញ​ពី​ចំណែក​មួយ​យ៉ាង​ធំ នៃ​គម្រោងការ​របស់​ធនាគា​រ ABA ផងដែរ ដូចជា​ការបើក​សាខា​ថ្មី​ចំនួន ១៥ កាលពី​ឆ្នាំ​កន្លងទៅ និង​ការបន្ថែម​ម៉ោង​ប្រតិបត្តិការ នៅតាម​សាខា​ដែល​មមាញឹក​មួយចំនួន​។ បន្ថែម​ពីលើ​នេះ​ទៀត ធនាគារ ABA បាន​ចាប់យក​ប្រព័ន្ធ​ឌីជីថល ច្រើនជាង​ធនាគារ​ក្នុងស្រុក​ណាៗ​ទាំងអស់ ដោយ​ផ្អែកលើ​កម្មវិធី ABA Mobile របស់ខ្លួន​»​។​
 
​ធនាគារ ABA ទទួលបាន​ការគោរព​សរសើរ​បន្ត​ឥត​ដាច់ ពី​ទស្សនា​វ​ដ្តី Euromoney ចាប់តាំងពី​ធនាគារ​ទទួលបាន​ជ័យលាភី «​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​» ដំបូង នៅក្នុង​ឆ្នាំ​២០១៤​មក​។ ធនាគារ ABA ក៏​ទទួលបាន​ពានរង្វាន់ «​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​» ពី​ទស្សនា​វ​ដ្តី Global Finance ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ និង​ពានរង្វាន់ «​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ​» ពី​ទស្សនាវដ្ដី The Banker ក្នុង​ឆ្នាំ​២០១៤ និង​២០១៦ ផងដែរ​។​
 
​អំពី​កម្មវិធី​ពានរង្វាន់​ឧត្តមភាព​របស់ Euromoney៖

​ទស្សនាវដ្ដី Euromoney គឺជា​ទស្សនាវដ្ដី​ប្រចាំខែ ដ៏​គួរ​ឲ្យ​ជឿទុកចិត្ត និង​ល្បីល្បាញ​បំផុត​មួយ ដែល​ផ្ដោតលើ​អាជីវកម្ម និង​ហិរញ្ញវត្ថុ​។ ទស្សនា​វ​ដ្តី​នេះ ត្រូវបាន​បោះពុម្ពផ្សាយ​ដំបូងបង្អស់ នៅក្នុង​ឆ្នាំ ១៩៦៩ ហើយ​បាន​ចុះផ្សាយ​អំពី​វិសាលភាព លើ​ការលេចឡើង​ជាថ្មី​នៃ​ទីផ្សារ​មូលធន​ឆ្លងដែន​អន្តរជាតិ​។ ពានរង្វាន់​ឧត្តមភាព​ប្រចាំឆ្នាំ របស់​ទស្សនា​វ​ដ្តី Euromoney ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩២ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ ធនាគារ​។ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ គ្របដណ្ដប់​លើ​ផលិតផល​សកល ជាង ២០ ប្រភេទ ពានរង្វាន់​លំដាប់ថ្នាក់​ឧ​ត្ត​ម​ប្រចាំ​តំបន់ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស ប្រមាណ​១០០ ប្រទេស​ទូទាំង​ពិភពលោក​។ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនា​វ​ដ្ដី Euromoney ធ្វើឡើង​ដោយ​គណៈកម្មាធិការ​អ្នកសារព័ត៌មាន​ជាន់ខ្ពស់ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី Euromoney បន្ទាប់ពី​ទទួល​បានការ​ដាក់ជូន​ព័ត៌មាន​លម្អិត ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ បូករួម​ជាមួយ​ការស្រាវជ្រាវ​មួយឆ្នាំ​ពេញ នៅក្នុង​វិស័យ​ធនាគារ និង​ទីផ្សារ​មូលធន​នៅក្នុង​តំបន់ ដោយ​និពន្ធ​នាយក អ្នកសារព័ត៌មាន និង​ក្រុម​ស្រាវជ្រាវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com