អត្ថបទពាណិជ្ជកម្ម
Vietjet ចាប់ផ្តើម​ធ្វើការ​ហោះហើរ​ពី Nha Trang ទៅ Busan ដើម្បី​ពង្រីង​បណ្តាញ​បន្ថែម​ទូទាំង​អាស៊ី
19, Jul 2019 , 2:12 pm        
រូបភាព
មន្ត្រី តំណាង មក ពីក្រុមហ៊ុន Cam Ranh International Terminal, Saigon Ground Services
មន្ត្រី តំណាង មក ពីក្រុមហ៊ុន Cam Ranh International Terminal, Saigon Ground Services
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ  ផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី​ចុងក្រោយ​បំផុត​របស់ខ្លួន ដែល​ភ្ជាប់ Nha Trang ដែលជា​ទីក្រុង​ឆ្នេរ ដ៏​មាន​ប្រជាប្រិយភាព​របស់​វៀតណាម ជាមួយនឹង Busan ដែលជា​ទីក្រុង​កំពង់ផែ​ដ៏​ល្បីល្បាញ របស់​កូរ៉េខាងត្បូង​។ Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​បានធ្វើ​ប្រតិបត្តិការ ផ្លូវ​ហោះហើរ​ដោយផ្ទាល់ រវាង​គោលដៅ​ទាំង​២ និង​ដែល​បានធ្វើ​ឲ្យ​ផ្លូវ​ហោះហើរ រវាង​ប្រទេស​វៀតណាម និង​កូរ៉េខាងត្បូង របស់​ក្រុមហ៊ុន​មួយ​នេះ កើន​ដល់​៩​ខ្សែ​។
 
​ផ្លូវ​ហោះហើរ​ថ្មី​នេះ នឹង​ឆ្លើយតប​ទៅតាម​តម្រូវ​ការដែល​កើនឡើង​ឥតឈប់ឈរ របស់​អ្នកដំណើរ​ក្នុងស្រុក និង​អន្តរជាតិ សម្រាប់​ការហោះហើរ​ដោយផ្ទាល់ រវាង​ប្រទេស​ទាំង​២ និង​ទូទាំង​តំបន់​។ ជាមួយគ្នានេះ​ផងដែរ រាល់​អ្នកដំណើរ​ទាំងអស់ ដែល​បានធ្វើ​ដំណើរ​នៅ​ថ្ងៃ​សម្ពោធ​ផ្លូវ​ហោះហើរ​ដ៏​ពិសេស​មួយ​នេះ ក៏បាន​ទទួល​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ពី​ក្រុមហ៊ុន Vietjet ដើម្បី​អបអរ​ដល់​ការដាក់​ឲ្យ​ដំណើរការ​លើផ្លូវ​ថ្មី​របស់ខ្លួន​ផងដែរ​។ 


អ្នក ដំណើរ ទទួល បាន ការ ស្វាគមន៍  មុន ពេល ឡើង យន្ត ហោះ  នា ថ្ងៃ សម្ពោធផ្លូវ ហោះ ហើរ ថ្មី។
 
​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង Nha Trang និង Busan មួយ​នេះ ប្រតិបត្តិ​ការហោះហើរ​ទៅ​-​មក ចំនួន​៤​លើក ក្នុង​១​សប្តាហ៍ ពោលគឺ​នៅ​រៀងរាល់ថ្ងៃ​ចន្ទ ពុធ សៅរ៍ និង​ថ្ងៃអាទិត្យ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​តទៅ​។ ថិរវេលា​នៃ​ការធ្វើដំណើរ គឺ​ប្រមាណ​ជា​៤​ម៉ោង និង​៤០​នាទី ក្នុង​១​ជើង​។ ការហោះហើរ​ចេញដំណើរ ពី​ទីក្រុង Nha Trang នៅ​ម៉ោង ១១:៥០ យប់ និង​ទៅដល់​ទីក្រុង Busan នៅ​ម៉ោង ៦:៣០ ព្រឹក​។ ការធ្វើដំណើរ​វិលត្រឡប់​មកវិញ នឹង​ចាប់ផ្តើម​ហោះហើរ​ពី​ទីក្រុង Busan នៅ​ម៉ោង ៨:០៥ ព្រឹក និង​ទៅដល់​ទីក្រុង Nha Trang នៅ​ម៉ោង ១០:៤៥ ព្រឹក​។ ម៉ោង​ទាំងអស់ គឺជា​ម៉ោង​ក្នុងស្រុក​។ 
 
​ការពង្រីក​ផ្លូវ​ហោះហើរ​ថ្មី​ចុងក្រោយ​បំផុត ក្នុង​បណ្តាញ​របស់ Vietjet មួយ​នេះ នឹង​ផ្តល់​ជម្រើស​នៃ​ការធ្វើដំណើរ​កាន់តែច្រើន សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​មក ពី​ប្រទេស​កម្ពុជា តាម​ជើងហោះហើរ ប្រចាំថ្ងៃ ពី​ខេត្តសៀមរាប ទៅកាន់​ទីក្រុង​ហាណូយ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត សម្រាប់​អ្នកដំណើរ​បែប​អាជីវកម្ម និង​កម្សាន្ត ក្នុង​តំបន់​អាស៊ី​ខាងកើត​។​
 
​សំបុត្រ​ធ្វើដំណើរ​សម្រាប់​រាល់​ជើងហោះហើរ​ទាំងអស់ របស់ Vietjet អា​ចរក​ជាវ​បាន នៅលើ​គេហទំព័រ www.vietjetair.com តាមរយៈ​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» ឬ​តាមរយៈ www.facebook.com/vietjetvietnam (​ដោយ​គ្រាន់តែ​ចុច​លើ​ពាក្យ «Booking»)​។ ការទូទាត់​ផ្សេងៗ អាចធ្វើ​ឡើង​បាន​យ៉ាង​ងាយស្រួល ជាមួយនឹង​សមាគមន៍ Vietjet Sky Club តាមរយៈ​កាត​ឥណ​ពន្ធ និង​ឥណទាន​អន្តរជាតិ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​។ 
 
Busan គឺជា​ទីក្រុង​ដ៏​ធំ​បំផុត​លំដាប់​ទី​២ ក្នុងប្រទេស​កូរ៉េខាងត្បូង និង​ជាទី​តាំងរបស់​កំពង់ផែ​ដ៏​មមាញឹក​មួយ ដែលមាន​ហាង​លក់ទំនិញ​ជាច្រើន ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​ស្រស់ស្អាត និង​ផ្សា​រលក់​គ្រឿង​សមុទ្រ​ស្រស់​ដ៏​ល្បីល្បាញ​ជាច្រើន​។ 


អ្នក ដំណើរ   សម្រាប់  ផ្លូវ ហោះហើរ រវាង Nha Trang និង Busan ជើង ទី ១ ទទួល បាន វត្ថុ អនុ ស្សាវរីយ៍ ពី Vietjet។
 
​ក្នុងប្រទេស​វៀតណាម Nha Trang គឺជា​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​កុះករ ដោយសារ​តែមាន​ឆ្នេរ​ខ្សាច់​ដ៏​វែង​អន្លាយ ឆកសមុទ្រ​ដ៏​ស្រស់ស្អាត​ជាច្រើន អាហារ​ដ៏​សម្បូរបែប និង​ប្រជាជន​ប្រកបដោយ​រួសរាយ​រាក់ទាក់​។ 
 
​កាលពីដើម​ខែមីនា Vietjet បានទទួល​ពានរង្វាន់​ក្នុងនាម​ជា «​ក្រុមហ៊ុន​អាកា​សរណ៍​ផ្តល់​សេវា​ដឹកជញ្ជូន​អន្តរជាតិ​ទាប​ដ៏​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ ដល់​ក្រុមហ៊ុន​ដ៏​មាន​កិត្យានុភាព​បំផុត របស់​កូរ៉េខាងត្បូង (Korea Prestige Brand Awards) ប្រចាំឆ្នាំ​២០១៩ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ កាសែត​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​កូរ៉េ (Korea Economic Daily)​។ ជាមួយនឹង​ការ​មាន​បណ្តាញ​ផ្លូវ​ហោះហើរ​ចំនួន ១២០​ខ្សែ Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រកបដោយ​សុវត្ថិភាព ដោយមាន​អត្រា​នៃ​ការជឿជាក់​ផ្នែក​បច្ចេកទេស ដល់​ទៅ ៩៩,៦៤% ដែលជា​អត្រា​ខ្ពស់​ជាងគេ​បំផុត ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ របស់​សមគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានទទួល​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព ប្រតិបត្តិការ​របស់​ស​មា​គម​ដដែល ហៅ​កាត់​ថា IOSA និង​បានទទួល​ចំណាត់ថ្នាក់​ផ្កាយ ៧ ដែលជា​អត្រា​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក លើ​ផ្នែក​សុវត្ថិភាព ដែល​ផ្តល់​ដោយ​អង្គភាព​អង្កេត​ក្រុមហ៊ុន​ហោះហើរ AirlineRatings​។ 
 
​ក្រៅពី​ការផ្តល់ជូន​សំបុត្រ​ធ្វើដំណើរ​មានតម្លៃ​ទាប ប្រភេទ​សំបុត្រ​ជាច្រើន​កម្រិត ការផ្តល់ជូន​ប្រូ​ម៉ូ​សិន​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏​ផ្តល់​បទពិសោធ​នៃ​ការហោះហើរ ប្រកបដោយ​ការចងចាំ​សម្រាប់​អ្នកដំណើរ នៅលើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ប្រកបដោយ​ផាសុកភាព ម្ហូបអាហារ​ក្តៅៗ​ដ៏​ឈ្ងុយឆ្ងាញ់ ចំនួន​៩​មុខ ដែល​បម្រើ​ជូន​ដោយ​បុគ្គលិក​ដ៏​ស្រស់ស្អាត និង​រួសរាយ​រាក់ទាក់ ក៏ដូចជា​សេវា​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​ផ្សេងទៀត ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com