អត្ថបទពាណិជ្ជកម្ម
Vivo S1 បើក Pre-Order ចូលរួម​ដោយ​តារា Original Song ហើយ​មាន​ការចាប់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់
19, Jul 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
ដូចជា​លោកអ្នក​បានដឹងហើយថា​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Vivo នឹងធ្វើ​ការបើក​សម្ពោធ​ទៅលើ​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល S ម៉ូ​ឌែ​ល Vivo S1 ។ ជាមួយ​ព្រឹត្តិការ​នៃ​ការប្រគំ​តន្ត្រី Vivo S1 Concert ដែល​នឹងមាន​ការចូលរួម​ពី​សំណាក់​តារា​កំពូលៗ​ជាច្រើន​ដួង​ផងដែរ​។​
 
​សម្រាប់​ព្រឹត្តិការណ៍​នៃ​ការប្រគំ​តន្ត្រី Vivo S1 Concert នេះដែរ​នឹងត្រូវ​បើក​ឲ្យ​ចូលរួម​ដោយ​ស៊េរី​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០១៩  វេលា​ម៉ោង​៧ យប់​តទៅ នៅក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី​ជាន់​ទី​២​។ 


 
​សម្រាប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ក៏​ជា​ថ្ងៃមួយ​ដែរ​ពិសេស​ផងដែរ ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Vivo នឹងធ្វើ​ការបើក​ការ​កុម្ម៉ង់​ទៅលើ​ម៉ូ​ឌែ​ល Vivo S1 ។ សម្រាប់​កម្មវិធី Pre-Order នេះដែរ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ជាន់​ផ្ទាល់​ដី Center Court ជិត Brown Coffee ដែល​ធ្វើឡើង​ចាប់ពី​ម៉ោង​១០ ព្រឹក រហូតដល់​ម៉ោង​១០ យប់​។ មិនតែប៉ុណ្ណោះ​ព្រមទាំង​មានការ​ចូលរួម​ដោយ​តារាចម្រៀង Original Song លោក ថេ​នា និង​តារា​សម្តែង​លោក យ៉ា​រ៉ូ និង​កញ្ញា ដា​ដាវ​។ 
 
​សម្រាប់​អ្នក​ដែល​ធ្វើការ​កុម្ម៉ង់​ទុក​មុន Vivo S1 លោក​អ្នកនឹង​ទទួលបាន​នូវ​កាដូ​បន្ថែម កែវពង្រីក​(Video Smartphone) Sim Smart ដែលមាន​តម្លៃ ៥៤ ដុល្លារ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង Smart ធំ​ហ្មង​១២ សប្តាហ៍​ចាប់ពី​ថ្ងៃទី​២១ រហូត​ទៅដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​។​
 
​ចំពោះ​អ្នក​ដែល​បានមក​ធ្វើការ​កុម្ម៉ង់​ទុក​មុន ផ្ទាល់​នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ លោកអ្នក​នឹង​ឱកាស​ពិសេស​បន្ថែម​លើសពីនេះទៅទៀត​ជាមួយនឹង​ការទទួលបាន​នូវ​ការចាប់​ឆ្នោត​ផ្សងសំណាង​១ សន្លឹក​ដែលមាន​ឱកាស​ឈ្នះ​១០០ ភាគរយ រួមមាន​ដូចជា​៖
 
- ទូទឹកកក​
- កាស ប្លូ​ធូ​
- ម៉ាស៊ីន​គាប​ផ្លែឈើ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​...!


 
​ទាំងនេះ​ជា​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ Vivo S1៖
 
- មាន​រូបរាង​បែប Gradient
- មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់ទឹក ទំហំ 6.38 អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080¬×2340 FHD+ លាតសន្ធឹង​ប្រមាណ ៩០ ភាគរយ នៃ​ផ្ទៃ​ខាងមុខ និង​មាន​កម្រិត Aspect Ratio 19.5:9
- ដំណើរការ​ដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9
- ដំណើរការ​ដោយ​ប្រព​ន្ធ័ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz
- ដំណើរការ​ស៊ីម​កាត​បាន​ពីរ + ទ្រទ្រង់ 4G
- មាន​រ៉េ​ម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB
- កាមេរ៉ា​ក្រោយ ៣ គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP
- ប្រព័ន្ធ​សុវត្ថិភាព​: បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​នៅលើ​អេក្រង់ + ស្កេ​ន​មុខ​
- មាន​កម្លាំង​ថ្ម 4500 mAh
 
​តើ​អ្នក​ទាំងអស់គ្នា​ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការមកដល់​សមាជិក​ថ្មី​នៃ​ត្រកូល S ម៉ូ​ឌែ​ល Vivo S1 ដែរ​នៅសល់តែ​រយៈ​២​ថ្ងៃ ទៀត​តែប៉ុណ្ណោះ​សម្រាប់​ការបើក Pre-Oder?



(អត្ថបទពាណិជ្ជកម្ម)

Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com