កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះវិសាខាឈ្នះភ្នំពេញក្រោន ៤-៣ ក្នុងការប្រកួតដែលមានអ្នកទស្សនាជាង៥០០០នាក់ ទិដ្ឋភាពនៅកីឡដ្ឋានវិសាខា នាជំនួបជាមួយភ្នំពេញក្រោននៅថ្ងៃទី២១ ខែកក្កដា។ រូបថត Prey Veng FC
× វិសាខាទទួលបានកំណត់ត្រាថ្មីនៅកីឡដ្ឋានរបស់ខ្លួនដោយមានអ្នកទស្សនាផ្ទាល់ជាង៥០០០នាក់ ខណៈពួកគេបានយកឈ្នះភ្នំពេញក្រោន ៤-៣ សម្រាប់ជំនួបសប្តាហ៍ទី១៦នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩។ រីឯការប្រកួតគូផ្សេងទៀត ព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ដោយបានយកឈ្នះភ្ញៀវគិរីវង់សុខសែនជ័យ ២-១ មុនពេលណាហ្គាវើលដ៍ ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ ក្រសួងការពារជាតិស៊ីកំពង់ចាម ៤-២។
វិសាខាឈ្នះភ្នំពេញក្រោន ៤-៣ នៅកីឡដ្ឋានវិសាខា
-វិសាខា ៤៖ Da Cruz Guardiano Eliel ១៨, Ajayi Opeyemi Korede ៤៣,៧៥, ស៊ិន កក្កដា ៨០
-ភ្នំពេញក្រោន ៣៖ Mustafa Zazai ៥៨, Paulo Victor ៧៤, Dzarma Bata ៩០
ព្រះខ័នរាជស្វាយរៀងឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានស្វាយរៀង
-ព្រះខ័នរាជស្វាយរៀង ២៖ Gisung Yeong ៤៥, សារ៉េត គ្រីយ៉ា ៤៧
-គិរីវង់សុខសែនជ័យ ១៖ ជូ ហាវ ៥៣
នគរបាលជាតិចាញ់ណាហ្គាវើលដ៍ ៣-១ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា
-នគរបាលជាតិ ១៖ មិត្ត សាម៉ើយ ៣៣
-ណាហ្គាវើលដ៍ ៣៖ សុះ ស៊ូហាណា ២៨, Athuheire Kipson ៤៩, ៧២ (ប៉េណាល់ទី)
កំពង់ចាមចាញ់ក្រសួងការពារជាតិ ៤-២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
-កំពង់ចាម ២៖ Osei Tutu Michael ២១, ពៅរី មុន្នីបុត្រា ៤៧
-ការពារជាតិ ៤៖ Na Hyosung ១៤, Bisan George ៦១, ៦៨, រ៉ឹង ប៊ុនហៀង ៨៤។
© រក្សាសិទ្ធិដោយ thmeythmey.com