ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស្រុិន សុខ​មាន​៖អគារ​បេតិកភណ្ឌ​គួរ​ក្លាយជា​កន្លែង​ទេសចរ​ណ៍ល្អ​ជាង​កម្ទេចចោល​
23, Jul 2019 , 8:59 am        
រូបភាព
ភ្នំពេញ​៖លោក ស្រុិន សុខ​មាន គឺជា​យុវជន​មួយរូប ដែលបានស្រាវជ្រាវ​ទីតាំង​អគារ​បេតិកភណ្ឌដែល​សាងសង់​តាំងពី​សម័យ​អាណានិគមនិយម​បារាំង និង​សម័យ​សង្គមរាស្ត្រនិយម រហូតដល់​សម័យមុន​របប ប៉ុល ពត​។ បើតាម​លោក សុខ​មាន អគារ​ខ្លះ​ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​ទៅហើយនោះ កំពុង​រង​ការខូចខាត ដោយសារ​វ័យ​ចំណាស់,​ការ​អភិ​វ​ឌ្ឃ​សង្គម និង​ខ្វះ​ការថែទាំ​។

​លោក ស្រុិន សុខ​មាន យល់ឃើញថា អគារ​ដែល​នៅមាន​រូបរាង​ដល់​បច្ចុប្បន្ន គួរតែ​កែប្រែ​ឱ្យទៅជា​ទី​តាំង​ទេសចរណ៍​ ឬជាសារមន្ទីរ សម្រាប់​សិក្សា​ស្វែងយល់ ​ពី​សេដ្ឋកិច្ច នយោបាយ​ក្នុងសម័យ​នោះ តាមរយៈ​រចនាបទ ដែលមាន​នៅតាម​អគារ​នីមួយៗ​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​លោកអ្នក​នាង ស្ដាប់​កិច្ច​សម្ភាស​រវាង​ កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ និង ​លោក ស្រុិន សុខ​មាន អ្នកស្រាវជ្រាវ​ទីតាំង​អគារ​បេតិកភណ្ឌ ដូចតទៅ​៖



 
​លោក ស្រុិន សុខ​មាន គឺជា​ស្ថាបនិក​ទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ​ចុះទៅ​ស្រាវជ្រាវ​ទីតាំង​អគារ​បេតិកភណ្ឌ​ប្រមាណ​មួយ​ពាន់​កន្លែង​មកហើយ នៅ​ស្ទើរតែ​ទូទាំងប្រទេស។ គោលបំណង​ដែល ​លោក សុខ​មាន ស្រាវជ្រាវ​អគារ​បុរាណ​ទាំងនោះ ក៏​ព្រោះតែ​ក្ដី​ស្រឡាញ់។ ​ម្យ៉ាងទៀត​ លោក​ចង់​ចងក្រង​ជា​សៀវភៅ​ឯកសារ សម្រាប់​ទុកឱ្យ​ក្មេងជំនាន់ក្រោយ​ស្វែងយល់ ព្រោះ​លោក​សង្កេតឃើញថា ឯកសារ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​មួយចំនួន ​សម្បូរ​តែ​ភាសាបរទេស​។​

ជា​បុគ្គលិក​ធ្វើការ​ក្នុង​ទស្សនាវដ្ដី​មួយ​ផង​នោះ លោក សុខ​មាន នឹង​តាំងពិព័រណ៍​រូបថត ​ស្ដីពី​អគារ​បេតិកភណ្ឌ​ ដែល​ខ្លួន​បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​នោះ នៅ​ថ្ងៃទី​១០-១២​ សីហា ​ឆ្នាំ​២០១៩​ខាងមុខ​។ គោលបំណង​ នៃ​ការតាំងពិព័រណ៍​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ទីតាំង​អគារ​បេតិកភណ្ឌ​ឱ្យ​យុវជន និង​អ្នកពាក់ព័ន្ធ​មួយចំនួន​បានដឹង​៕ 



Tag:
 ស្រុិន សុខ​មាន​
  អគារ​
  បេតិកភណ្ឌ​
  ស្រាវជ្រាវ​
  ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com