ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
SmartBin ចេះ​អរគុណ បើ​អ្នក​ដាក់​សំរាម​ត្រូវ ហើយ​ស្រែកប្រាប់​វិញ បើ​អ្នក​ដាក់​ប្រភេទ​សំរាម​ខុស​
25, Jul 2019 , 8:59 am        
រូបភាព
លោក វ៉ែន អរុណរតន៍ ជាសហស្ថាបនិក និងជាអ្នកដឹកនាំក្រុមបច្ចេកទេសបង្កើតធុងសំរាមវៃឆ្លាត(Smart Bin)
លោក វ៉ែន អរុណរតន៍ ជាសហស្ថាបនិក និងជាអ្នកដឹកនាំក្រុមបច្ចេកទេសបង្កើតធុងសំរាមវៃឆ្លាត(Smart Bin)
​ភ្នំពេញ​៖ សំរាម គឺជា​បញ្ហា​ចោទ​យ៉ាង​ធំ​មួយ​នៅ​កម្ពុជា ហើយ​ទន្ទឹមនឹង​បញ្ហា​នេះ​ការបែងចែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ ដើម្បី​ទុកដាក់​ឱ្យ​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ​នានា គឺ​កាន់តែ​ពិបាក​ថែមទៀត នាពេល​បច្ចុប្បន្ន​។ ដើម្បី​កាត់បន្ថយ​​បញ្ហា​សំរាម​នៅក្នុង​សង្គម ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​សំរាម​នៅតាម​ទីសាធារណៈ លោក វ៉ែន អរុណ​រតន៍ និង​សមាជិក​បួនរូប​ទៀត បានរួម​គំនិត​គ្នា​បង្កើត​«​ធុងសំរាម​វៃឆ្លាត​»​ឡើង  ដែល​ហៅ​ជា​ភាសា​ថា Smart Bin ហើយ​គ្រោង​ដាក់ឱ្យ​ដំណើរការ ​នៅ​ស្ថាប័ន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ នា​ខែសីហា​ខាងមុខ​​។ 


 
SmartBin ជា​ធុងសំរាម​វៃឆ្លាត​មួយ ​ដែល​បំពាក់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ហើយ​មាន​សមត្ថភាពស្គាល់ ឬ​ដឹង​ប្រភេទ​សំរាម​នីមួយៗ ដែល​មនុស្ស​បោះចោល​នៅ​ធុង​នេះ ដូចជា​សំរាម​ទូទៅ កំប៉ុង​លោហៈ និង​ដប ឬ​កែវ​ប្លា​ស្ទិ​ក ជាដើម​។ 


ការតាំងបង្ហាញSmart Bin នៅក្នុងទិវាស្រាវជ្រាវបារាំង កម្ពុជា នៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាកម្ពុជា
 
​ក្នុង​បទ​ជា​សម្ភាស​ជាមួយ​ព័ត៌មាន​ThmeyThmey.com លោក វ៉ែន អរុណ​រតន៍ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ធុងសំរាម​វៃឆ្លាត​នេះ មិន​មានន័យថា យើង​បោះចោល​សំរាម​គ្រប់​ប្រភេទ​នៅក្នុង​ធុង​នេះ ហើយ​វា​អាចបែងចែក​សំរាម​ទៅតាម​នីមួយៗ​ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ ធុងសំរាម​វៃឆ្លាត​នេះ គឺ​តម្រូវឱ្យ​មនុស្ស​ដាក់​ប្រភេទ​សំរាម ​ទៅតាម​ផ្នែក​នីមួយៗ​ក្នុង​ធុងសំរាម ហើយ​នៅពេលដែល​យើង​ដាក់​សំរាម​ត្រឹមត្រូវ​ទៅតាម​ប្រភេទ​នីមួយៗ ធុងសំរាម​នេះ នឹង​ឆ្លើយ​ពាក្យ​ថា "​អរគុណ​" ។ ប៉ុន្តែ​បើ​ដាក់​ ឬ​ចោល​សំរាម​នៅ​ធុង​មិនត្រូវ​តាម​ប្រភេទ​សំរាម​ទេ ធុងសំរាម​វៃឆ្លាត​ ​នឹង​ឆ្លើយថា "​មិន​ត្រឹមត្រូវ​ទេ​" ដោយ​ស្វ័យប្រវត្តិ ទៅកាន់​អ្នក​ចោល​សំរាម​នោះ​»។​
 
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ លោក វ៉ែន អរុណ​រតន៍ ជា​សហ​ស្ថាបនិក និង​ជា​អ្នកដឹកនាំ​ក្រុមបច្ចេកទេស​ផលិត​ធុងសំរាម​វៃឆ្លាត ដូចតទៅ​៖ 



 
​គោលបំណង​ធំ ដែល​ក្រុម​លោក អរុណ​រតន៍ សម្រេច​ប​ង្តើ​ត​ធុងសំរាម​វៃឆ្លាត​នេះ​ឡើង គឺ​ដើម្បីឱ្យ​ពលរដ្ឋ​ចេះ​បែក​ចែក​ ឬ​ដាក់​ទុក និង​គ្រប់គ្រង​សំរាម​ប្រភេទ​នីមួយៗ​ត្រឹមត្រូវ នៅតាម​ទីសាធារណៈ​នានា សាលារៀន កន្លែងធ្វើការ​ងារ និង​ទីប្រជុំជន​ជាដើម​។  ធុងសំរាម​វៃឆ្លាត​នេះ នឹង​ធ្វើឱ្យ​មនុស្ស​ផ្លាស់ប្តូរ និង​កែ​ទម្លាប់​មិនល្អ​នៃ​ការ​បោះចោល​សំរាម និង​ការគ្រប់គ្រង​សំរាម​នៅតាម​ទីសាធារណៈ បាន​កាន់តែ​ប្រសើរឡើង​។ នេះ​បើតាម​អះអាង​របស់ លោក វ៉ែន អរុណ​រតន៍​៕ 



Tag:
 សំរាម​
  សាធារណៈ​
  Smart Bin
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com