ជាតិ
រថយន្ត
សេដ្ឋកិច្ច
បេឡា​រុស មាន​គម្រោង​បង្កើត​រោងចក្រ​ដំឡើង​រថយន្តក្រុង និង​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា​
29, Jul 2019 , 8:39 pm        
រូបភាព
អ្នកស្រី តឹក រ៉េត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ជេន​ណា​ឌី ស្វេ​ឌ័​រ​ស្គី អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួង​ឧ​ស្សហកម្ម​បេឡា​រុស នា​កិច្ចប្រជុំ​លើក​ទី​៣​នៃ​គណៈកម្មការ​ចម្រុះ ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច រវាង​កម្ពុជា និង​បេឡា​រុស នា​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៩​។ ​រូបភាព​៖ AKP
អ្នកស្រី តឹក រ៉េត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ជេន​ណា​ឌី ស្វេ​ឌ័​រ​ស្គី អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួង​ឧ​ស្សហកម្ម​បេឡា​រុស នា​កិច្ចប្រជុំ​លើក​ទី​៣​នៃ​គណៈកម្មការ​ចម្រុះ ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច រវាង​កម្ពុជា និង​បេឡា​រុស នា​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៩​។ ​រូបភាព​៖ AKP
ដោយ: ថ្មីៗ
​កម្ពុជា​-​បេឡា​រុស បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មការ​ចម្រុះ ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP)​នៅក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ទាំង​២ បាន​ឯកភាពគ្នា​ជាច្រើន​ចំណុច​ក្នុងនោះ ក៏មាន​គម្រោង​បង្កើត​រោងចក្រ​ដំឡើងរថយន្ត និង​សំបក​យានយន្ត និង​នាំចេញ​ផ្នែក​នាំចេញ​ផ្នែក​វិស័យ​ក​សិ​ម្ម​ផងដែរ​។

  
 
AKP បាន​ស្រង់​សម្តី អ្នកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ថា ប្រទេស​ទាំង​២ បាន​ឯកភាពគ្នា​លើ​ចំណុច​មួយចំនួន ដូចជា​៖ ១. លើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច រួមមាន​ការផ្គត់ផ្គង់​គ្រឿង​ម៉ាស៊ីន សំបក​កង់ ផលិតផល​វាយ​ន​ភណ្ឌ ឧស្សាហកម្ម​ធុន​ស្រា​លពី​បេឡា​រុស មក​កម្ពុជា និង​ការផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ ផលិតផល​កសិកម្ម និង​អាហារ​សមុទ្រ​មក​កម្ពុជា​។ ២. ការផ្គត់ផ្គង់​ឱសថ និង​គ្រឿង​បរិក្ខារ​មក​កម្ពុជា​។ ៣. វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។ ទី​៤. វិស័យ​អប់រំ និង​វប្បធម៌​។ ទី​៥. វិស័យ​ទេសចរណ៍​។ ទី​៦. កិច្ចសហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​មីន​ស្ក​ផងដែរ​។​
 
​សម្រាប់​លោកស្រី តឹក រ៉េត​កំរង កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​កម្ពុជា និង​បេឡា​រុស គឺជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់ ក្នុងការ​គាំទ្រ និង​សម្រួល​ដល់​ប្រតិបត្តិការ​ពាណិជ្ជកម្ម ទំនាក់ទំនង​វិស័យ​ឯកជន និង​ធុរកិច្ច​នានា​។ កម្ពុជា ក៏​លើកទឹកចិត្ត​ឲ្យ​បេឡា​រុស ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅកាន់​ទីផ្សារ​បេឡា​រុស និង​ពិនិត្យ​លទ្ធភាព បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ក្រុង និង​ផលិត​សំបក​កង់​រថយន្ត ដើម្បី​ផ្គត់ផ្គង់​នៅ​ទីផ្សារ​កម្ពុជា និង​ក្នុង​តំបន់​។ នេះ​បើតាម​ការចុះផ្សាយ​របស់ AKP ដដែល​៕

Tag:
 យានយន្ត​
 ​រថយន្តក្រុង​
 ​គ្រឿងបន្លាស់​
© រក្សាសិទ្ធិដោយ thmeythmey.com