ជាតិ
សង្គមជាតិ
ក្រឡាប់ឡានមួយទៀតនៅស្វាយរៀង បណ្តាលឲ្យកម្មករ៣០នាក់រងរបួស
31, Jul 2019 , 10:20 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុក «សម្ព័ន្ធសហជីពចលនាកម្មករ»
រូបពីទំព័រហ្វេសប៊ុក «សម្ព័ន្ធសហជីពចលនាកម្មករ»
យ៉ាងហោច មានកម្មករ-កម្មការិនី៣០នាក់ រងរបួសធ្ងន់-ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិសួនថ្មី សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើយដោយរថយន្តដឹកមាន់ បុកជាមួយរថយន្តដឹកកម្មករនិយោជិត ហើយក៏បណ្តាលឲ្យរថយន្តដឹកកម្មករនិយោជិតក្រឡាប់។



ទំព័រហ្វេសប៊ុក «សម្ព័ន្ធសហជីពចលនាកម្មករ» សរសេរថា ក្នុងចំណោមកម្មករនិយោជិត ដែលរងរបួសទាំងនោះ មានអ្នកខ្លះ បាក់ដៃ បាក់ជើង និងបែកក្បាល។ ហើយក្នុងចំណោមនោះ ក៏មានកម្មការិនី មានផ្ទៃពោះផងដែរ។

ក្រោយកើតហេតុការណ៍ អ្នកដែលរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។

កាលពីថ្ងៃម្សិលមិញ (នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩) កម្មករ-កម្មការិនី២នាក់ បានស្លាប់ និងកម្មការិនី៣១នាក់ទៀត បានរងបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដែលពួកគេជិះ បានក្រឡាប់ នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង៕ 

អត្ថបទទាក់ទង

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com