ចង់​ស្គម​ឆាប់រហ័ស កុំ​រំលង​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​ស្គម​ឆាប់រហ័ស កុំ​រំលង​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
21, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឡើង​ទម្ងន់ គឺជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​កំពុងមាន​ការព្រួយបារម្ភ​។ ក្រៅពី​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ហើយ​នោះ​របប​អាហារ​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​។ ប៉ុន្តែ​ថា​តើ​អាហារ​និង​ភេសជ្ជៈ​អ្វី​ខ្លះទៅ​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពីអ្វី​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ស្រក​ទម្ងន់ ៖
 
១. ប្រេងដូង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​ជួយ​ឱ្យ​ឆ្អែត​បានយូរ​ចៀសផុត​ការទទួល​ទាន​ច្រើន​ហួស​។ គ្រាន់តែ​ទទួលទាន​ប្រេងដូង ២ ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ ហើយ​អ្នកនឹង​អាច​ស្រក​ទម្ងន់​ដូច​ការប៉ង​ទុក​ជាមិនខាន​។​
 
២. ប៉េងប៉ោះ​
 
​នោះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene រួមទាំង​ជាតិ​សរសៃ​ដែល​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​និង​ធ្វើឱ្យ​ឆ្អែត​បានយូរ​។​
 
៣. ដំឡូងបារាំង​
 
​មនុស្ស​ភាគច្រើន​គិតថា​ការទទួល​ទាន​ដំឡូងបារាំង​ធ្វើឱ្យ​ធាត់ ប៉ុន្តែ​តាមពិតទៅ​អាហារ​នេះ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ នោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​ពី ៧០ ដល់ ៨០ ភាគរយ​ជួយ​ឲ្យ​ឆាប់​ឆ្អែត​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​មិន​ទទួលទាន​វា​លាយ​ជាមួយ​បឺ​រ និង​ជាតិ​ខ្លាញ់ ឬ​អាហារ​បន្ថែម​រសជាតិ​ណាមួយ​ដែល​សម្បូរ​ទៅដោយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
 
៤. ផ្លែ​បឺ​រ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអ៊ីន ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជាច្រើន​ពិសេស​កំឡុងពេល​អ្នក​ព្យាយាម​សម្រក​ទម្ងន់​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើអោយ​អ្នក​ឆាប់​ឆ្អែត និង​បានយូរ​ផងដែរ​។​
 
៥. ខ្ញី​
 
​ជា​ភ្នាក់ងារ thermogenic ដែលមាន​ប្រសិទ្ធិភាព​បង្កើន​ការរំលាយ​អាហារ​និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ស្រក​ខ្លាញ់​ក្បាលពោះ​បាន​ឆាប់​កុំ​ភ្លេច​បន្ថែម​ខ្ញី ឬ​តែ​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៦. តែ​បៃតង​
 
​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី​ពី​រាងកាយ​ទប់ស្កាត់​ការ​ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​។​
 
៧. ទឹកក្រូច​ឆ្មារ​
 
​សារធាតុ polyphenol និង​វីតាមីន C ដែលមាន​ផ្ទុក​ក្នុង​ក្រូចឆ្មារ​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​នៅពេល​ពោះ​ទទេ​មិនទាន់​ទទួលទាន​អ្វី​កំឡុង​ពេលព្រឹក​។​
 
៨. ទឹកដូង​
 
​ទឹកដូង​មាន​ផ្ទុក​បរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើប​វា​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com