ខែកក្កដា ពន្ធដារ​ប្រមូល​ចំណូល​បាន ២១៣​លាន​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
ខែកក្កដា ពន្ធដារ​ប្រមូល​ចំណូល​បាន ២១៣​លាន​ដុល្លារ​
24, Aug 2019 , 8:59 am        
រូបភាព
 
​សម្រាប់​ខែកក្កដា រដ្ឋាភិបាល​ប្រមូល​ចំនូល​ពន្ធអាករ​បាន​ចំនួន ២១៣ លាន​ដុល្លារ កើនឡើង ២៣,៥​ភាគរយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ចេញផ្សាយ​នៅ​ថ្ងៃទី​២១ សីហា​។ តាម​ប្រកាស​ព័ត៌មាន​ដដែល បើ​គិតពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៩ ចំណូល​ពី​ពន្ធដារ​មាន​ចំនួន ១,៧៣៧ លាន​ដុល្លារ កើនឡើង ២៨​ភាគរយ​។ ចំណូល​នេះ​ស្មើ ៧៦​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ កន្លងមក ចំណូល​ពន្ធដារ​មាន​ចំនួន ២១៩៨​លាន​ដុល្លារ កើនឡើង​១៣​ភាគរយ​៕

 

Tag:
 ពន្ធដារ​
 ​ គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com