ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩៖ Liger Leadership Academy ក្នុងភាពជាដៃគូជាមួយ Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានបិទបញ្ចប់ការប្រកួតក្របខណ្ឌលីគកីឡាហ្វ្រីសសប៊ី (Frisbee) នារីដំបូងបង្អស់នៅកម្ពុជា ដែលជាកម្មវិធីសាកល្បងមួយ ដែលមានគោលបំណងលើកទឹកចិត្តនារី ឲ្យចូលរួមក្នុងវិស័យកីឡា។
កម្មវិធីសាកល្បងរយៈពេល ៣ ខែនេះ មានគោលបំណងបង្ហាញពីសមភាពយេនឌ័រ ក្នុងកីឡាដ៏ពេញនិយមមួយនេះ ដែលជាទូទៅជាកីឡាសម្រាប់តែបុរសៗ។ ការប្រកួតក្របខណ្ឌលីគកីឡាហ្វ្រីសប៊ី(Frisbee) នេះ មានការចូលរួមពីសិស្សានុសិស្សជានារីមកពីសាលាចំនួន ៤ នៅតាមបទជន នាក្នុងខេត្តកំពង់ស្ពឺ និងមកពីអង្គការ Liger ដែលការបង្ហាត់បង្រៀន ព្រមទាំងរៀបចំឡើងដោយសិស្សមកពី Liger។
មុនពេលការប្រកួតក្របខណ្ឌលីគនេះចាប់ផ្តើម អង្គការ Liger បានបង្វឹកសិស្សានុសិស្សច្រើនជាង ៦០ នាក់ ចាប់តាំងពីខែមករា ឆ្នាំ២០១៩ មក ដើម្បីផ្ដល់ការយល់ដឹង និងការបង្កើតជាក្រុមសម្រាប់ការប្រកួត ក្នុងយុទ្ធនាការកីឡានេះ។ ក្រុមមកពី Liger ក៏បានស្ទង់មតិ ជាមួយសហគមន៍នៅតាមមូលដ្ឋានផងដែរ ដើម្បីវាយតម្លៃលើផលប៉ះពាល់ផ្សេងៗ និងបានបង្កើតគំរូនៃការហ្វឹកហ្វាត់មួយ ដែលអាចត្រូវបានរៀបចំឡើងវិញដោយអ្នកពាក់ព័ន្ធ ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត ដែលមានបំណងពង្រឹងកីឡានេះ នាពេលអនាគត។
លោក Dominic Sharpe ដែលជានាយក Liger Leadership Academy បានមានប្រសាសន៍ថា៖ «ស្ត្រី និងក្មេងស្រីគ្រប់វ័យទាំងអស់ សមនឹងទទួលបានឱកាសចូលរួមក្នុងរាល់កីឡាទាំងអស់។ នៅ Liger យើងផ្តល់ការអប់រំគំរូមួយ ដែលមានឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិត ហើយលទ្ធផលទទួលបាន រួមទាំងសមិទ្ធផលការសិក្សា សមិទ្ធផលកីឡា និងសមិទ្ធផលផ្ទាល់ខ្លួន។
សិស្សានុសិស្សនៅអង្គការ Liger ទទួលបានឱកាសស្មើៗគ្នាទាំងអស់ ដើម្បីបន្តក្ដីស្រមៃរបស់ពួគេ ហើយយើងជឿជាក់ថា សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គួរតែទទួលបានឱកាសបែបនោះដូចគ្នា»។
ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ២០១២ មក Liger Leadership Academy ផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សជាង ១០០ នាក់ ដែលខ្វះខាតផ្នែកសេដ្ឋកិច្ច ក្នុងនោះរួមមានការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ សម្លៀកបំពាក់ ការធានារ៉ាប់រង និងការថែរទាំសុខភាព សម្ភារសិក្សា ហើយក៏ផ្ដល់ការចំណាយ លើការធ្វើដំណើរផងដែរ។ តាមរយៈកម្មវិធីកីឡាសាកល្បងនេះ ការបណ្តុះបណ្តាលលើបំនិនជីវិតសំខាន់ៗដូចជា ភាពស្មោះត្រង់ ភាពជាអ្នកដឹកនាំ ភាពជឿជាក់ និងអាហារូបត្ថម្ភ ក៏ត្រូវបានផ្តល់ជូនដល់អ្នកចូលរួម ក្នុងសិក្ខាសាលា និងកម្មវិធីហ្វឹកហ្វាត់ផងដែរ។
លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈ នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart ត្រូវបានជំរុញទឹកចិត្តយ៉ាងខ្លាំង ដោយមិនត្រឹមតែអំពីលទ្ធផលនៃកម្មវិធីសាកល្បងនេះប៉ុណ្ណោះទេ តែក៏ទៅលើកម្រិតសមត្ថភាពចម្រុះ ដែលក្រុមសិស្សានុសិស្សវ័យក្មេង មកពី Liger ដែលបានរៀបចំកម្មវិធីនេះផងដែរ។
បើតាមលោក Jonathan Yap ការប្រកួតក្របខណ្ឌលីគនេះ ពិតជាបានលើកកម្ពស់លើការផ្តល់អំណាចដល់ស្ត្រី ខណៈពេលដែលក្មេងស្រីៗ ក៏ត្រូវបានលើកទឹកចិត្ត ឲ្យបង្កើនសមត្ថភាពក្នុងស័យកីឡា ជឿជាក់លើខ្លួនឯង និងនាំយករបៀបរស់នៅប្រកបដោយភាសុខភាព។
កីឡាសហគមន៍ គឺជាសសរស្តម្ភដ៏សំខាន់មួយ នៃកម្មវិធីទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart ដែលមានបំណងលើកកម្ពស់របៀបរស់នៅសកម្ម ដែលប្រកបដោយសុខភាព ក៏ដូចជាសុចរិតភាព ក្នុងវិស័យកីឡា ដូចជាកិច្ចសហប្រតិបត្តិការ ការគោរព ការប្តេជ្ញាចិត្ត និងការធ្វើការជាក្រុម។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសាកល្បងនេះ សូមចូលរួមតាមដានបណ្ដាញសង្គម Facebook របស់ «Cambodia Female Frisbee League» និង បណ្ដាញសង្គម «Smart for Cambodia»៕
(អត្ថបទពាណិជ្ជកម្ម)