អត្ថបទពាណិជ្ជកម្ម
លោក G-Devith ចូលរួម​សម្ដែង​ក្នុង​ការប្រគំ​តន្ត្រី​«Reborn»​ជាមួយ​កម្មវិធី​តន្ត្រី Pleng by Smart
26, Aug 2019 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩៖ ដើម្បី​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​បន្ថែម ពីលើ​អាល់​ប៊ុ​ម​បទ​ចម្រៀង​ទី​១ របស់ខ្លួន​ឈ្មោះថា «Reborn»  ជាមួយ​កម្មវិធី​តន្ត្រី Pleng by Smart តារាចម្រៀង​រ៉េ​ប និង​ជាតា​រា​ល្បី​ខាង​ម៉ូត​សម្លៀកបំពាក់ លោក ងួន ចាន់​ដេវីត ឬ​គេ​ស្គាល់​ដោយ​ខ្លី​ថា G-Devith បាន​ចូលរួម​សម្ដែង ក្នុង​ការប្រគំ​តន្ត្រី​ឈ្មោះថា «Reborn»​។ ការប្រគំ​តន្ត្រី​នេះ ធ្វើឡើង​នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ដោយមាន​អ្នកគាំទ្រ​វ័យក្មេង​ជាច្រើន​ចូលរួម​។
 
​អាល់​ប៊ុ​ម​បទ​ចម្រៀង «Reborn» ត្រូវបាន​ប្រកាស​ចេញ​ជា​លើកដំបូង កាលពី​ខែកក្កដា ដោយមាន​បទ​ចម្រៀង​ថ្មី​ចំនួន​៩​បទ ដែល​ឆ្លុះបញ្ចាំង​ពី​អាជីព ក្នុង​វិស័យ​តន្ត្រី​របស់ G-Devith ហើយ​បទ​ចម្រៀង​នេះ កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ពី​អ្នកគាំទ្រ​វ័យក្មេង​ដែល​ចូលចិត្ត​តន្ត្រី ។


 
​លោក G-Devith បាន​និយាយថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​នៅថ្ងៃនេះ​។ ការចេញ​អាល់​ប៊ុ​ម​បទ​ចម្រៀង និង​ការប្រគំ​តន្ត្រី​«Reborn» ទី​១​នេះ គឺជា​ស្នាដៃ​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ​។ ស្នាដៃ​នេះ ឆ្លុះបញ្ចាំង​ពី​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ រហូតមកដល់​ពេលនេះ​។ ខ្ញុំ​ពិតជា​រំភើប​រីករាយ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍​តន្ត្រី​ថ្មី​ទាំងអស់នេះ ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ តាមរយៈ​កម្មវិធី Pleng by Smart»​។​
 
​អាល់​ប៊ុ​ម​នេះ ត្រូវបាន​និពន្ធ​ឡើង និង​បានចាប់ផ្ដើម​ថត​កាលពីដើមឆ្នាំ ២០១៩ បន្ទាប់ពី​លោក G-Devith បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មាតិកា​ចម្រៀង​ផ្ដាច់មុខ ជាមួយ​ក្រុមហ៊ុន Smart Axiata នៅ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 


 
​កម្មវិធី Pleng by Smart ដែល​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៩ គឺជា​បណ្ណាល័យ​កម្សាន្ត​ឌីជីថល​ដ៏​ធំ​បំផុត​ក្នុងប្រទេស​កម្ពុជា ដោយមាន​បទ​ចម្រៀង​ខ្មែរ និង​អន្តរជាតិ​ច្រើនជាង ១ លាន​បទ ហើយ​ផ្ដល់​ភាព​ងាយ​ដល់​អ្នកប្រើប្រាស់​។ 
 
​លើសពីនេះទៅទៀត ការភ្ជាប់​ជាមួយ​កម្មវិធី Pleng by Smart Pro ផ្តល់ជូន​ការទាញយក​បទ​ចម្រៀង ដោយ​គ្មាន​ដែន​កំណត់ ក៏ដូចជា​អាច​ស្ដាប់​បទ​ចម្រៀង​លំដាប់​ពិភពលោក តាម​អន​ឡាញ​បាន​ដោយ​សេរី ឬក៏​អាច​ស្តាប់​ការផ្សាយ​ផ្ទាល់ តាម​កម្មវិធី​វិទ្យុ​ផងដែរ​។ កម្មវិធី Pleng by Smart ត្រូវបានធ្វើ​ឲ្យ​ល្អប្រសើរ​ជាប្រចាំ លើ​ចំណុច​ជាច្រើន​ដូចជា ផ្នែក​បច្ចេកទេស ធ្វើ​ឲ្យ​មាន​ល្បឿន​កាន់តែ​លឿន ឆ្លើយតប​កាន់តែ​រហ័ស និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartAxiata  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com