ជាតិ
​សម្រាប់​មេធាវី​កម្ពុជា​ដែល​ត្រូវ​បង្កើន​ចំណេះដឹង​ផ្នែក​នីតិសាស្ត្រ​អន្តរជាតិ​…
31, Aug 2019 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
​អត្រា​កើនឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ បានធ្វើអោយ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ក្លាយជា​ចំណុច អាទិភាព​សម្រាប់​វិនិយោគិន​នានា​មកពី​ជុំវិញ​ពិភពលោក​។ ជាមួយនឹង​កំរិត GDP ដែល​កើនឡើង​ពី​460​ដុល្លារ នៅក្នុង​ឆ្នាំ ២០០៥ ទៅ​១,២៣០​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៧ យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក អ្នកជំនាញ​ផ្នែក​នីតិសាស្ត្រ​អន្តរជាតិ ត្រូវបាន​សម្លឹង​ឃើញ​ដោយ​ក្រុមហ៊ុន​ច្បាប់​ទាំង​បរទេស និង​នៅក្នុង​ស្រុក​។​

 
​នៅក្នុង​បរិបទ​នេះ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច គឺជា​សាកលវិទ្យាល័យ​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​ផ្តល់ជូន​នូវ​សញ្ញាបត្រ​បរទេស​ជា​ភាសា​អង់គ្លេស​ដែលមាន​កម្មវិធីសិក្សា​ចំនួន​២​រួមមាន​៖
 
•​ ​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នីតិ​ធុរកិច្ច​អន្តរជាតិ (Executive Master of International Business Law) (​ដែលមាន​សាកលវិទ្យាល័យ​ដៃគូរ​ជាមួយ​សាកលវិទ្យាល័យ Libre de Bruxelles (ULB) ប្រទេស​ប៊ែ​ល​ហ្សិ​ក​)
•​ ​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​លើ​នីតិសាធារណៈ និង​អន្តរជាតិ (Master of Public and International Law)(​ដែលមាន​សាកលវិទ្យាល័យ​ដៃគូរ​ជាមួយ​សាកលវិទ្យាល័យ​ប៉ារីស​៨ ប្រទេស​បារាំង​)
 
​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​បានផ្តល់​នូវ​ឱកាស​ដល់​និស្សិត​ដែលមាន​បំណង​ស្វែងរក​ការសិក្សា​ដែល​ទទួល ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ហើយ​ផ្តល់នូវ​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ទ្វេរ (​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពីសា​កល វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​សហគមន៍​អឺរ៉ុប​)​។​
 
​លោក ណា​រិ​ទ្ធិ ហ៊ឹប វេស៍ គឺជា​មេធាវី​ជោគជ័យ​មួយរូប​ដែលជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ច្បាប់ Skywon​។ គាត់​បាន​ចុះឈ្មោះ នៅក្នុង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នីតិសាស្ត្រ​ជំនាញ​ធុរកិច្ច​អន្តរជាតិ ហើយ​គាត់​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅក្នុង​ឆ្នាំ ២០១៨​។ ការចុះឈ្មោះ​នេះ វា​បានបង្ហាញ​ពី​ជម្រើស​ដ៏​ឆ្លាត​វៃ ក្នុងការ​ពង្រឹង​ចំណេះដឹង​បន្ថែមទៀត​លើ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រកប​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​ឲ្យ​កាន់តែ​ល្អប្រសើរ នៅក្នុង​ប្រទេស​កម្ពុជា​៖ ពីព្រោះថា​ចំណេះដឹង​លើ​ច្បាប់​ជាតិ “ (​រដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណី និង​ក្រមព្រហ្មទណ្ឌ​) តែមួយ​មុខ មិនទាន់​គ្រប់គ្រាន់​នោះទេ ក្នុងការ​ក្លាយទៅជា​មេធាវី​ល្អ​មួយរូប ក្នុងខណៈ ដែល​តម្រូវការ​ផ្នែក​ច្បាប់​អន្តរជាតិ​សព្វថ្ងៃនេះ​មានការ​កើនឡើង​។ ដោយសារ​ពិភពលោក​មាន ទំនាក់ទំនង​កាន់តែច្រើន ច្បាប់​អន្ដរជាតិ​បាន​ដើរតួនាទី​រឹតតែ​សំខាន់​ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​ច្បាប់​នៅក្នុង​បរិយាកាស​ពិភពលោក​បែបនេះ​។ នេះ​គឺជា​តម្រូវការ ចាំបាច់​ដើម្បី​ដឹងថា​តើ​នរណាម្នាក់​ចង់​ប្រកួតប្រជែង​នៅក្នុង​វិស័យ​ច្បាប់​” ។​


 
​ស្រដៀង​គ្នា​នឹង​មេធាវី​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ណា​រិ​ទ្ធិ ហ៊ឹប វេស៍ បាន​ពន្យល់ថា ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ចំនួន អតិថិជន​អន្តរជាតិ​មកពី (​ជប៉ុន អូស្ត្រាលី សឹង្ហ​បុរី ថៃ ចក្រភព​អង់គ្លេស បារាំង ម៉ូ​រី​ទី​ស ។​ល​។​)​មានការ​កើនឡើង ជាពិសេស វិស័យ​កិច្ចសន្យា​ជំនួញ និង​ជំលោះ​ផ្សេងៗ​៖ “​នៅពេលដែល​ខ្ញុំ​បាន​លើក​អំពី​កម្មវិធីសិក្សា​ផ្នែក​នីតិសាស្ត្រ​ជា​លក្ខណៈ​អន្តរជាតិ​នេះ ខ្ញុំ​បាន​គិតថា កម្មវិធី​នេះ​គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​ក្រុមហ៊ុន​ច្បាប់​របស់ខ្ញុំ ព្រោះថា​យើង​មិនដែល​មានបទពិសោធន៍​លើ នីតិ​អន្តរជាតិ​នោះទេ ដូច្នេះ​ខ្ញុំ​នឹងមិន​ស្ថិតនៅក្នុង​ផ្នត់គំនិត​ដ៏​ត្រឹមត្រូវ​នោះទេ​ប្រសិនបើ​ខ្ញុំ​ចង់​និយាយ​ទៅកាន់​អតិថិជន អន្តរជាតិ​ណាមួយ​នោះ​។ នេះហើយ​ជាហេតុ​ផល​ដែល​ខ្ញុំ​បានសម្រេច​ចិត្ត​ត្រលប់​ចូល​សាលា​ម្តងទៀត ហើយ​វា​ជា​ជំរើស ដ៏​ល្អ​សម្រាប់​ខ្ញុំ​ពីព្រោះ​ក្នុងនាម​ជា​មេធាវី​មួយរូប ខ្ញុំ​ពឹងផ្អែក​ទៅលើ​ចំណេះដឹង​ដែល​បាន​បង្រៀន​ពី​កម្មវិធីសិក្សា​ជា​រៀងរាល់ថ្ងៃ និង​ការ​ជូនពរ​ពី​អតិថិជន​អន្តរជាតិ​របស់ខ្ញុំ​!”​។​
 
​បន្ថែម​លើ​នេះ​ទៀត ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​នីតិសាស្ត្រ​រយៈពេល​២​ឆ្នាំ​(​សិក្សា​ភាសា​អង់គ្លេស​) មាន​លក្ខណៈ​ទាន់សម័យ និង​ក្លាយជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ផ្តល់ឱ្យ​និស្សិត​នូវ​ចំណេះដឹង និង​ជំនាញ​ដ៏​ចាំបាច់​ផ្សេងៗ​ដើម្បី​ជាការ​តម្រង់ ទិស​ទៅរក​ទីផ្សារ​ពិភពលោក​។ ដើម្បី​ធានាបាន​នូវ​ចំណេះដឹង​ពេញលេញ​អំពី​ច្បាប់​អន្តរជាតិ (​ទាំង​ច្បាប់សាធារណៈ និង​ឯកជន​) និស្សិត​ត្រូវបំពេញ​នូវ​ម៉ូឌុល​សិក្សា​សំខាន់ៗ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ចំនួន ៥ ក្នុង ភាពជា​ដៃគូ​៖ សាកលវិទ្យាល័យ RULE សាកលវិទ្យាល័យ​ប្រ៊ុ​ច​សែ​ល (​យូ​អិ​ល​ប៊ី​) សាកលវិទ្យាល័យ​ប៉ារីស Fribourg និង​ម៉ុង​ត្រេ​អាល់​។ ចំពោះ​លក្ខខណ្ឌ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ គឺ​ត្រូវបាន​អនុញ្ញាត​ទាំង​និស្សិត ដែល​បញ្ចប់​ការ សិក្សា​ផ្នែក​ច្បាប់ និង​មិនមែន​ផ្នែក​ច្បាប់ ព្រមទាំង​និស្សិត​ដែល​ត្រូវការ​ចំណេះដឹង​ផ្នែក​ច្បាប់​សម្រាប់​តួនាទី​របស់​ពួកគេ​។​
 
​លោក  ណែន ចាន់​សាមុត ជា​អតីត​និស្សិត​មួយរូប​ទៀត ដែល​បំរើ​ការងារ​ជា​អនុប្រធាន​អ្នកសម្របសម្រួល និង​ជា​អ្នកគ្រប់គ្រង នៅ​មជ្ឈមណ្ឌល Sai នៅ​កម្ពុជា បានលើកឡើង​ពី​សារៈប្រយោជន៍ ដែល​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ បានផ្តល់​ដល់ អាជីព​ការងារ​របស់គាត់​ឲ្យ​កាន់តែ​រីកចំរើន យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំ​ពិតជា​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន ពី​កម្មវិធីសិក្សា​នេះ ក្នុងការ​អភិវឌ្ឍន៍​អាជីព​វិជ្ជាជីវៈ​របស់ខ្ញុំ​។ ចំណេះដឹង និង​ជំនាញ​បែប​លក្ខណៈ​អន្តរជាតិ​ដែល​ទទួលបាន​ពី​កម្មវិធីសិក្សា​នេះ ពិតជា​ផ្តល់នូវ​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អភិវឌ្ឍន៍​បន្ថែមទៀត​ក្នុង​ការងារ​ដែល​ស្ថិតក្នុង​បរិបទ​អន្តរជាតិ​របស់ខ្ញុំ​។ លើស ពីនេះ​ទៀត ជម្លោះ​អន្តរជាតិ​ដែល​អាច​កើតមានឡើង​ក៏​មិន​ចោទ​ជា​បញ្ហា​ទៀត​ដែរ​។ កម្មវិធី​ដ៏​ល្អ​នេះ គឺជា​អំណោយ​សម្រាប់ ប្រទេស​កម្ពុជា​”​។​
 
​ជាការ​ពិត កម្មវិធី​នេះ​គឺជា​មាគ៌ា​ដ៏​ល្អឥតខ្ចោះ​ក្នុង​ការនាំ​យើង​ទៅកាន់​ការប្រកប​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តរជាតិ ហើយ ដែល​យើង​អាច​ទាញយក​នូវ​ឱកាស​ជាច្រើន ក្នុងការ​បំពេញ​នូវ​ម​ហ្ចិ​តា និង​គោលដៅ​ក្នុង​ទីផ្សារការងារ​របស់​យើង​។  និស្សិត ដែល​នឹង​បញ្ចប់​ដោយ​ជោគជ័យ​ពី​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ណាមួយ​នៃ​កម្មវិធីសិក្សា នេះ​នឹង​ទទួលបាន​នូវ សញ្ញាបត្រ​ទ្វេរ ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សហគមន៍​អ៊ឺរ៉ុប (​ប្រទេស បារាំង ឬ​ប៊ែ​ល​ហ្សិ​ក​)​។​
 
​សូម​ស្វែងរក​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធីសិក្សា​នេះ​នៅលើ​គេហទំព័រ RULE: https://im-rule.com និង​ព័ត៌មាន ទាក់ទង​នឹង​ដំណើរការ​ដាក់ពាក្យ  ទម្រង់​ពាក្យសុំ​ក៏ដូចជា​លក្ខខណ្ឌ​ផ្សេងៗ និង​ថ្លៃ​សិក្សា​អាច​រកបាន​នៅទីនេះ​៖ https://im-rule.com/category/prospective-students/
 
 ថ្ងៃ​ផុតកំណត់​៖ ខែកញ្ញា​ឆ្នាំ ២០១៩ ។​
  +៨៥៥ (០) ៦៩ ៩៩០ ១៩៧  [email protected] ។​

© រក្សាសិទ្ធិដោយ thmeythmey.com