ជាតិ
លោក មហាធៀ បានសញ្ញាបត្រកិត្តិយស Honorary Fellowship Award ពី RUPP លោក ជេត ជាលី (ស្តាំ) ប្រគល់សញ្ញាបត្រកិត្តិយសដល់ លោក មហាធៀ នៅ RUPP ថ្ងៃទី ២ កញ្ញា (FB-Mahathir)
× ក្រោយបញ្ចប់កិច្ចសន្ទនាពិសេសអស់រយៈជាង១ម៉ោងកន្លះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបានសញ្ញាបត្រកិត្តិយស «Honorary Fellowship Award» ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃចន្ទ ទី២ កញ្ញា។
ការប្រគល់សញ្ញាបត្រកិត្តិយសនេះ ត្រូវបានប្រគល់ដោយលោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ជាការតបស្នង លោកនាយករដ្ឋមន្ត្រី មហាធៀ ក៏បានប្រគល់សៀវភៅមួយក្បាល ក្រោមចំណងជើងថា «A Doctor in the House: The Memoirs of Tun Dr. Mahathir Mohamad» ជូនដល់លោកបណ្ឌិត ជេត ជាលី វិញផងដែរ។
កាលពីឆ្នាំ១៩៦៧ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលកាលណោះជាសាកលវិទ្យាល័យភូមិន្ទខ្មែរ ធ្លាប់បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Honorary Doctorate Award) ដល់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ។
សូមបញ្ជាក់ថា មេដឹកនាំវ័យ ៩៤ឆ្នាំរូបនេះ កំពុងធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ពោលគឺចាប់ផ្តើម ពីថ្ងៃទី ២-៤ ខែ កញ្ញា៕
© រក្សាសិទ្ធិដោយ thmeythmey.com