ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ប្រធានសមាគមអចលនទ្រព្យ ប្រាប់គន្លឹះទិញដី
× លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចែករំលែកគំនិតអំពីការទិញដីធ្លីសម្រាប់ទុកលក់យកចំណេញ។ ទី១. លោកប្រាប់ថា គេត្រូវបើក«គម្ពីរចាក់»។ លោករៀបរាប់ថា អ្នកទិញដីត្រូវប្រមូលព័ត៌មានតាមដែលអាចធ្វើបានពីទីតាំងភូមិសាស្ត្រនោះសិន។ គេត្រូវរកមើលផែនការអភិវឌ្ឍនៅទីនោះ មិនថាតែផែនការរបស់រដ្ឋាភិបាលនោះទេ តែសូម្បីផែនការតូចៗដូចជាធ្វើផ្លូវជាដើមរបស់ឃុំសង្កាត់។ ទី២. តើគេគួរទិញដីនៅទីតាំងបែបណា? អ្នកខ្លះទិញក្បែរគម្រោងបុរីធំៗ។ ត្រង់នេះ លោក ច្រឹក សុខនីម ប្រាប់ឲ្យប្រយ័ត្នប្រយែង ព្រោះអាចមានផលលំបាកផ្សេងៗ ដូចជា លែងមានផ្លូវចូលដល់ដីរបស់ខ្លួនជាដើម។ ដោយឡែកបើគេទិញដីនៅប្លុកដែលសម្បូរប្រជាពលរដ្ឋរស់នៅ លោក សុខនីម ថាជាជម្រើសល្អ ដែលគេអាចទិញចូលលក់ចេញយកចំណេញ បានងាយស្រួល។
សូមស្ដាប់ប្រសាសន៍លោក ច្រឹក សុខនីម ៖
Tag:
ដី
អចលនទ្រព្យ
ដីឡូត៍
ច្រឹក សុខនីម
© រក្សាសិទ្ធិដោយ thmeythmey.com