ជាតិ
សម្ដេច ហ៊ុន សែន រំពឹងថា យុវជន ដែល​បញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នឹង​ឈរ​ធ្វើជា​មេឃុំ​-​ចៅសង្កាត់​
08, Oct 2019 , 9:52 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា យុវជន​ជំនាន់​ក្រោយ ដែល​បញ្ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នឹង​ឈរ​ធ្វើជា​មេឃុំ​-​ចៅសង្កាត់ ដើម្បី​បន្ត​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និទ្ទេស A កាលពី​ថ្ងៃទី​៧ តុលា សម្ដេច ហ៊ុន សែន បាន​និយាយថា មន្ត្រីរាជការ នៅតាម​ស្ថាប័នរដ្ឋ និង​នៅ​ថ្នាក់​រាជធានី​-​ខេត្ត បច្ចុប្បន្ននេះ សុទ្ធ​តែមាន​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក្នុងការ​ប្រើប្រាស់​ជំនាញ យកទៅ​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។

​ដោយឡែក​មន្ត្រី​ថ្នាក់មូលដ្ឋាន នៅតាម​ស្រុក​វិញ មាន​មន្ត្រី​ចាស់ៗ ដែល​គ្មាន​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា តែ​១០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​ចង់ឃើញ​មន្ត្រីរាជការ​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ទាំងអស់ មាន​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។

​សូម​ស្ដាប់​សំឡេង​៖




​កន្លងមក អ្នកតាមដាន​ស្ថានការណ៍​សង្គម ក៏​ជំ​រុញឱ្យ​យុវជន​ជំនាន់​ថ្មី ដែល​បញ្ចប់​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក្រឡេកមើល​ការងារ​នៅ​ថ្នាក់មូលដ្ឋាន​ភូមិ ឃុំ​-​សង្កាត់ ដែរ ព្រោះ​បើ​ថ្នាក់មូលដ្ឋាន​សម្បូរ​អ្នកមាន​សមត្ថភាព​ច្រើន នោះ​ការអភិវឌ្ឍ​ច្រើន​ផងដែរ​។ ប៉ុន្តែ​ក៏​គ្មាន​ន័យ​ថា មនុស្ស​ចាស់​អសមត្ថភាព​នោះទេ​។​
អត្ថបទទាក់ទង



Tag:
 ហ៊ុន សែន​
  បាក់​ឌុប​២០១៩
  ឧ​ត្ត​មសិ​ក្សា
© រក្សាសិទ្ធិដោយ thmeythmey.com