សម្ដេច ហ៊ុន សែន ឱ្យ​លោក វ៉ា គឹមហុង ចូល​បំភ្លឺ​រឿង​ព្រំដែន នៅ​ថ្ងៃទី​១០ តុលា​
ជាតិ
ព្រំដែន
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ឱ្យ​លោក វ៉ា គឹមហុង ចូល​បំភ្លឺ​រឿង​ព្រំដែន នៅ​ថ្ងៃទី​១០ តុលា​
09, Oct 2019 , 1:32 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចូល​បំភ្លឺ​អំពី​កិច្ចការងារ​ព្រំដែន​រវាង​កម្ពុជា -​វៀតណាម និង​ប្រទេសជិតខាង នៅ​ថ្ងៃទី​១០ តុលា​។ ការសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​ក្រោយពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បានដាក់​លិខិត​ទៅ​សម្ដេច នា​ព្រឹក​ថ្ងៃទី​៩ តុលា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​។​


 
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ដែល​បានដាក់​លិខិត​ទៅ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា គោលបំណង​នៃ​ការសុំ​ឱ្យ​លោក វ៉ា គឹមហុង ចូល​បំភ្លឺ​នេះ គឺ​ដើម្បី​ស្វែងរក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​អំពី​កិច្ចព្រមព្រៀង​ចំនួន​២ រវាង​កម្ពុជា និង​វៀតណាម ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម និង​នីតិវិធី​នៃ​ការបោះបង្គោល​កំណត់ព្រំដែន ជាមួយ​ប្រទេសជិតខាង​មួយចំនួនទៀត ដើម្បី​ស្រាយ​ចម្ងល់​របស់​សាធារណជន​៕
 

Tag:
 ​ហ៊ុន សែន​
  វ៉ា គឹមហុង​
  ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com