ជាតិ
សិល្បះ
ទេវនាដនិម្មិត ឯម ធាយ បានធូរស្បើយពីជំងឺហើយ តែត្រូវតាមដានអាការបន្ត រូបភាពពីហ្វេសប៊ុក ទេវនាដនិម្មិត ឯម ធាយ
× ភ្នំពេញ៖ ទេវនាដនិម្មិត ឯម ធាយ បានចូលព្យាបាលជំងឺ រលាកតម្រងនោម និងខ្វះគ្រាប់ឈាមក្រហម នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រកាលពី៦ថ្ងៃមុន។ មកទល់ថ្ងៃទី១៥ខែតុលានេះ ជំងឺរបស់នាដការបាំ ឯម ធាយ បានធូរស្បើយបន្តិចហើយ ប៉ុន្តែត្រូវតាមដានអាការជំងឺបន្តមួយរយៈទៀត។ នេះបើតាមអ្នកស្រី ថោង គឹមអាន ដែលត្រូវជាកូនរបស់នាដការបាំ ឯម ធាយ។
មានជន្មាយុ៨៧ឆ្នាំ ទេវនាដនិម្មិត ឯម ធាយ ត្រូវរង់ចាំពិនិត្យសួតបន្ថែមទៀត បើទោះបីជំងឺរលាកតម្រងនោម និងជំងឺខ្វះគ្រាប់ឈាមក្រហម បានធូរស្បើយខ្លះហើយក្ដី។ បើតាមអ្នកស្រី ថោង គឹមអាន ដែលត្រូវជាកូនរបស់នាដការបាំបុរាណ ឯម ធាយ មកទល់ពេលនេះអ្នកស្រីនៅមិនទាន់ដឹងថា ម្ដាយរបស់អ្នកស្រីអាចចេញពីមន្ទីរពេទ្យ បាននៅពេលណានៅឡើយទេ ដោយរង់ចាំតាមដានអាការជំងឺបន្តសិន។
អ្នកស្រីបញ្ជាក់ថា៖«ពេលនេះគាត់(នាដការបាំ ឯម រាម) បានធូរស្បើយខ្លះហើយ ប៉ុន្ដែពេលនេះយើងត្រូវតាមដានជំងឺគាត់បន្តសិន ហើយត្រូវពិនិត្យសួតគាត់ទៀត។ ខ្ញុំមិនច្បាស់ទេ តែប្រហែលជា២ទៅ៣ថ្ងៃទៀត គាត់អាចចេញពីពេទ្យបាន»៕ Tag:
ឯម ធាយ
សិល្បៈ
វប្បធម៌
ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com