អត្ថបទពាណិជ្ជកម្ម
កាន់តែ​អស្ចារ្យ OPPO នឹងដាក់​លក់​ស្មា​ត​ហ្វូ​ន Dual-Mode 5G នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រោយ​សហការ​ជាមួយ​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​
23, Oct 2019 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​កន្លងទៅ ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឈានមុខ OPPO និង​ផ្គត់ផ្គង់​សម្ភារ​បច្ចេកវិទ្យា បានប្រកាស​គម្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន គឺ Dual-mode 5G នា​ចុងឆ្នាំ​២០១៩​នេះ​។

​នៅក្នុង​កិច្ចប្រជុំ​នៃ​កម្មវិធី​មួយ​ឈ្មោះថា​«Qualcomm 5G ឆ្នាំ 2019» នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ លោក Henry Tang ប្រធាន​ផ្នែក​បច្ចេកវិទ្យា 5G របស់ OPPO បាន​ឲ្យ​ដឹងថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ជំនាន់​ចុងក្រោយ​របស់​ពួកគេ នឹងត្រូវ​បំពាក់​មក​នូវ​បច្ចេកវិទ្យា Dual-mode 5G mobile platform ដែលមាន​ការសហការ​គ្នា​ជាមួយ​ក្រុមហ៊ុន Qualcomm ដែលមាន Network ចំនួន​2 គឺ Standalone (SA) និង non-standalone (NSA)​។ លោក Tag (Henry Tang) បានបង្ហាញ​នូវ​ភាព​ជឿជាក់ថា ស្មា​ត​ហ្វូ​ន 5G កំពុង​ទទួលស្គាល់ និង​មាន​អ្នកប្រើប្រាស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្រុមហ៊ុន OPPO នឹង​ចាប់យក​ឱកាស​ទីផ្សារ​ថ្មី​នេះ ក្នុងពេល​ដ៏​ឆាប់រហ័ស​ខាងមុខនេះ ដើម្បី​ប្រកួតប្រជែង ផ្នែក​បច្ចេកវិទ្យា​និង​ផលិតផល 5G របស់​ពួកគេ​នៅ​ទូទាំង​ពិភពលោក​។


​លោក Henry Tang ប្រធាន​ផ្នែក​បច្ចេកវិទ្យា 5G របស់ OPPO, ស្ថិត​នៅឯ​កិច្ចប្រជុំ​កំពូល Qualcomm 5G

​លោក Tag បាន​បន្ថែមថា​៖«​ការខិតខំ​ប្រឹងប្រែង​ដោយ​ឥតឈប់ឈរ របស់ OPPO និង​ដៃគូ​ឧស្សាហកម្ម​ដទៃទៀត​នាពេល​កន្លងមក បាន​ជួយ​ព​ន្លឿ​ន​ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា 5G យ៉ាង​ឆាប់រហ័ស ហើយ​អតិថិជន​នៅតាម​តំបន់ និង​ប្រទេស​នានា កំពុង​ក្លាយជា​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន 5G របស់ OPPO បណ្តើរៗ​ហើយ​។ យើង​សង្ឃឹមថា ការផ្តល់ជូន​បច្ចេកវិទ្យា Dual-mode 5G ជំនាន់​ក្រោយ​របស់​យើង នឹង​ផ្តល់នូវ​បទពិសោធ​ខ្ពស់​ដល់​អ្នកប្រើប្រាស់​កាន់​តែ​ច្រើនឡើងៗ លើ​ទីផ្សារ​ទូទាំង​ពិភពលោក និង​ជំរុញ​វិស័យ 5G កាន់​តែមាន​វត្តមាន​ទូលំទូលាយ សម្រាប់​អ្នកប្រើប្រាស់​ជាស​កល​»​។



​គួររំលឹកថា កាលពី​ខែឧសភា​ឆ្នាំ 2019 ក្រុមហ៊ុន OPPO បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស​ស្វី​ស ក្នុង​ការបើក​ដំណើរការ​ជា​ផ្លូវការ​នូវ OPPO Reno 5G លើ​ទីផ្សារ​ប្រទេស​ស្វី​ស និង​ក្លាយជា​ស្មា​ត​ហ្វូ​ន 5G ដំបូង​គេ​បង្អស់ ដែលមាន​លក់​នៅ​តំបន់​អឺរ៉ុប​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ទូរគមនាគមន៍​ឈានមុខ​លំដាប់​ពិភពលោក OPPO កំពុងតែ​ខិតខំ​អភិវឌ្ឍន៍​ខ្លួនឯង​ឥតឈប់ឈរ លើ​បច្ចេកវិទ្យា​ថ្មីៗ ជាពិសេស​គឺ​បច្ចេកវិទ្យា 5G នេះ​តែម្តង តាមរយៈ​ការពង្រីក​ធនធានមនុស្ស​ជំនាញ​ផ្នែក software និង​បច្ចេកទេស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង 5G​ផងដែរ​។

​ចំណែក​កាលពី​ខែ កញ្ញា 2019 ក្រុមហ៊ុន OPPO បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ប៉ាតង់​សកល ជាង 2,500 ហើយ​បានប្រកាស​អាជ្ញាប័ណ្ណ​ប៉ាតង់​ស្តង់ដារ 5G សំខាន់ៗ​ជាង 1,000 ទៅកាន់​វិទ្យាស្ថាន      ស្តង់ដារ​ទូរគមនាគមន៍​អឺរ៉ុប (ETSI) និង​បាន​បញ្ជូន​ឯកសារ ដែល​ទាក់ទង​ទៅនឹង​ស្តង់ដារ 5G ច្រើនជាង 3,000 ទៅកាន់​ស្ថាប័ន 3GPP ដែល​ទាំងអស់នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា OPPO គឺ​មិនមែន​ចេះតែ​ថា ដោយ​មិន​ធ្វើ​នោះទេ​។ ជា​ចុងបញ្ចប់ លោក Tag បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន OPPO កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម ជាមួយ​ដៃគូ​សហការ​ជាច្រើន​នៅលើ​សកលលោក ព​ន្លឿ​ន​ការធ្វើ​ពាណិជ្ជកម្ម​នៃ 5G នៅ​ទូទាំង​ពិភពលោក ហើយ​នៅ​ថ្ងៃ​អនាគត OPPO នឹង​បង្ហាញ​នូវ​ផលិតផល​ទូរស័ព្ទ 5G ឲ្យ​កាន់តែច្រើន ទៅកាន់​ទីផ្សារ​ពិភពលោក​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com