អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​អាន់​ឆ័​រ នឹង​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​
24, Oct 2019 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩​ខាងមុខ ស្រា​បៀ​អាន់​ឆ័​រ នឹង​រៀប ចំការ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​    ​

​កម្មវិធី Anchor Fun Zone   នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ឆាយ វីវៈ​យុទ្ធ  លោក G-Devith លោក ហ្សូ​ណូ កញ្ញា បាន មុន្នី​ល័​ក្ខ​។

​កម្មវិធី​ចាប់​រង្វាន់​នេះ ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប ទៅកាន់​កោះ​ភូ​កេ​ត ចំនួន ២០ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​មហា​សំណាង​។ នេះ​គឺជា​ដំណើរ​កម្សាន្ត​លើកដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ដែល​គូ​ស្វាមីភរិយា នឹង​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់មក​ធ្វើដំណើរ​តាម​នាវា​ទៅកាន់​កោះ​ភូ​កេ​ត​។ នាវា នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ដំណើរ​កម្សាន្ត រយៈពេល​មួយថ្ងៃ​ផងដែរ​។ ដំណើរ​កម្សាន្ត​នេះ នឹង​កាន់​តែមាន​រំភើប​ខ្លាំង ពីព្រោះ​គូ​ស្វាមីភរិយា នឹង​រីករាយ​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​ចំនួន 3 គឺ​សិង្ហ​បុរី ម៉ាឡេស៊ី និង​កោះ​ភូ​កេ​ត ប្រទេស​ថៃ​។​

​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?

​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com