អត្ថបទពាណិជ្ជកម្ម
ជឿ​ហើយ​ថា ព្រេងសំណាង​ពិតជា​មាន​មែន​! ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា
25, Oct 2019 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
​កណ្តាល​៖ លោក យៀង ឡយ មន្ត្រី​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ប្រចាំ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ធ្លាប់តែ​ជឿថា ភាពមានបាន​កើតចេញ​ពី​សមត្ថភាព​ផ្ទាល់​ខ្លួនឯង​។ រហូតដល់​រាត្រី​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា​នេះ លោក​បាន​ប្តូរ​ការគិត​បន្តិច​វិញ ពីព្រោះ​សំណាង​ក៏បាន​ធ្វើ​ឲ្យ​លោក មាន​លុយកាក់​ចាយវាយ​គ្រប់គ្រាន់​មួយ​រំពេច បន្ទាប់ពី​លោក​ឈ្នះ​រង្វាន់​ទឹកប្រាក់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​។

​លោក ឡយ បានឱ្យដឹងថា​៖ «​មកពី​ធ្វើការ​ហត់នឿយ ខ្ញុំ​ក៏​នឹក​ទិញ​ស្រា​បៀរ​កម្ពុជា ត្រឹម​៤​កំប៉ុង​ប៉ុណ្ណោះ មក​ហូប​ពីរ​នាក់​បងប្រុស​ខ្ញុំ ដើម្បី​ជជែក​ពីនេះ​ពី​នោះ​។ មានអី គាស់​ភ្លាម​ឃើញ​គេ​ដាក់​៤០​លាន​រៀល ខ្ញុំ​រំភើប​រក​អ្វី​មក​និយាយ​មិន​បានទេ​យប់នោះ​។ រង្វាន់​នេះ​មក​ចំពេល ក្រុមហ៊ុន​ខ្ញុំ​តម្រូវ​ឲ្យ​បុគ្គលិក​ជិះ​ម៉ូតូ​ខ្លួនឯង ហើយ​ខ្ញុំ​កំពុងតែ​អត់លុយ​ទិញ​ផង​។ កន្លងមក ធ្លាប់តែ​គិតថា មានតែ​ប្រឹងប្រែង​ដោយ​សមត្ថភាព​ប៉ុណ្ណោះ ទើប​អាច​ទិញ​ម៉ូតូ​ជិះ​ទៅធ្វើ​ការ​បាន​។ សំណាង​បានធ្វើ​ឲ្យ​សុបិន​របស់ខ្ញុំ​សម្រេច​យ៉ាង​ឆាប់រហ័ស​បែបនេះ​សោះ​»​។​
​មន្ត្រី​ឥណទាន​រូបនេះ នឹង​យកលុយ​៤០​លាន​រៀល​នោះ ទៅ​ទិញ​ម៉ូតូ​ជិះ ទុក​ចាយវាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​បរិច្ចាគ​ខ្លះទៅ​ឲ្យ​បងប្រុស​ខ្លួន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com