តើ​កម្ពុជា​អាច​យកឈ្នះ​ថៃ​នៅ​ល្ងាច​នេះ ដូច​កាល​ជួបគ្នា​នៅ​វៀតណាម​ដែរឬទេ​?
កីឡាជាតិ
ជាតិ
តើ​កម្ពុជា​អាច​យកឈ្នះ​ថៃ​នៅ​ល្ងាច​នេះ ដូច​កាល​ជួបគ្នា​នៅ​វៀតណាម​ដែរឬទេ​?
08, Nov 2019 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ថៃ សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC U19 Championship 2020 វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ ក្រោយ​ក្រុម​ម៉ាឡេស៊ី​ប៉ះ​កោះ​ម៉ា​រី​ណា​ខាងជើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។​

 
U19 កម្ពុជា​ត្រូវការ​ឈ្នះ​ថៃ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC U19 Championship 2020​។ ក្នុងករណី​កម្ពុជា​បរាជ័យ​ក្រោម​ថ្វី​ជើងឯក​ថៃ នោះ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​នេះ​សម្រាប់​កម្ពុ​ជាមាន​តិចតួច​បំផុត​។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៣​ពិន្ទុ ក្រោយ​យកឈ្នះ​កោះ​ម៉ា​រី​ណា​ខាងជើង​ឯ ៩-០ ខណៈ​ថៃ​ស្ថិតនៅ​កំពូល​តារាង​មាន​៦​ពិន្ទុ ក្រោយ​យកឈ្នះ​ព្រុយ​ណេ ៩-០ កោះ​ម៉ា​រី​ណា​ខាង​ជើងឯក ២១-០​។ 
 
​តែ​យ៉ាងណា​កម្ពុជា​ធ្លាប់​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល ៤-៣ ក្នុង​វគ្គ​ជម្រុះ AFF U18 Championship នៅ​ប្រទេស​វៀតណាម​កាលពី​អំឡុង​ខែសីហា ដើម្បី​បង្កើត​កំណត់ត្រា​ជូន​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​កម្ពុ​ជាស​ម្រេច​ដោយ​កីឡាករ សៀង ច​ន្ធា ពីរ​គ្រាប់​ម្នាក់ឯង និង​រួមចំណែក​មួយ​ពី​កីឡាករ វុ​ធ តុលា និង​មួយ​គ្រាប់​ទៀត​ជាការ​ធ្វើ​ចូល​ទី​ខ្លួនឯង​កីឡាករ​ថៃ​។ 
 
​តាមរយៈ​ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​កម្ពុជា​ហាក់​មាន​រំពឹង​ខ្ពស់​ក្នុងការ​យកឈ្នះ​ថៃ​នៅថ្ងៃនេះ ដ្បិត​ក្នុង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុ​ជាមាន​កីឡាករ​១៧​រូប​ចម្រាញ់​ចេញពី​ឈុត U18 ដែល​បាន​យកឈ្នះ​ថៃ នៅលើ​ទឹកដី​វៀតណាម​។ កីឡាករ​ទាំង​១៧​រូបនោះ​រួមមាន ជា សុខ​ម៉េង​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, រី លាភ​ផេង​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ធី លៀង​, អាត អូន​តូច​, ញឹម លី​ហួរ​, វុ​ធ តុលា​, សឿត ណា​វ៉ា​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, លឹម ពិសុទ្ធ និង មិន រតនៈ​។​
 
​នៅ​ពូ​ល G ថ្ងៃ​សុក្រ​នេះដែរ ម៉ាឡេស៊ី ដែល​យកឈ្នះ​កម្ពុជា ៥-៤ និង​ព្រុយ​ណេ ១១-០ ត្រូវ​តទល់​ជាមួយ​កោះ​ម៉ា​រី​ណា​ខាងជើង ដែល​បាន​រង​បរាជ័យ​៣​ប្រកួត​ជាប់​គ្នា នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ នា​ពហុ​កី​ឡ​ដ្នា​ន​ជាតិ​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃទី​៦ វិច្ឆិកា ថៃ​បា​នល​ទ់​កោះ​ម៉ា​រី​ណា​ក្នុង​លទ្ធផល ២១-០ រីឯ​ម៉ាឡេស៊ី​លត់​ព្រុយ​ណេ ១១-០​។   
  
​កីឡាករ U19 ទាំង​២៣​រូប​របស់​កម្ពុ​ជារួម​មាន​កីឡាករ ជា សុខ​ម៉េង​, ជូ ស៊ី​នទី​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, រី លាភ​ផេង​, ធី លៀង​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ទួត សារ៉ូ​ត​, អាត អូន​តូច​, ញឹម លី​ហួរ​, សៅ វ៉ៃ​ហ្វី​, ចាន់ សា​រ៉ា​ពេជ្រ​, វុ​ធ តុលា​, មិន រតនៈ​, សឿត ណា​វ៉ា​, លី ម៉ា​ឯល​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, ផន អយ និង លឹម ពិសុទ្ធ​៕  
 

Tag:
 AFC U19 Championship
  U19 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com