កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវការ! Mourinho ក្លាយជាគ្រូបង្វឹក Spurs
× លោក Jose Mourinho បានក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Tottenham Hotspur ជាផ្លូវការ ពោលគឺក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ក្លិបបញ្ចប់តំណែងលោក Mauricio Pochettino។ នេះបើតាមការប្រកាសរបស់វេបសាយផ្លូវការ Tottenham Hotspur។
អតីតអ្នកចាត់ការ Manchester United, Chelea, Real Madrid, FC Porto និង Inter Milan រូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៣រដូវកាល ពោលគឺរហូតដល់រដូវកាល ២០២២-២៣។
ក្រុមមាន់ខ្នាយមាស Spurs គឺជាក្លិបក្នុងក្របខណ្ឌ Premier League ទី៣ហើយដែលលោក Mourinho ដឹកនាំបន្ទាប់ពី Chelsea និង Man Utd។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៦ឆ្នាំ រូបនេះ ទំនេរពីការងារជិតមួយឆ្នាំមកហើយ ចាប់តាំងពីបិសាចក្រហមបញ្ចប់តំណែងលោកកាលពីខែធ្នូ ឆ្នាំ២០១៨។
Mourinho នឹងត្រូវឡើងទៅស្តាក្រុមឡើងវិញ ក្រោយធ្វើមិនបានល្អសោះនៅរដូវកាលនេះ។ រដូវកាល ២០១៩-២០ Spurs ហាក់ធ្លាក់ជើងគួរកត់សម្គាល់ ដោយរកបានតែ១៤ពិន្ទុ ឈរចំណាត់ថ្នាក់ទី១៤ក្នុងតារាងលីគកំពូលអង់គ្លេស ក្នុងនោះចាញ់៤ ស្មើ៥ និងឈ្នះតែ៣ប្រកួតប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com