អ្នក​ភ្នំពេញ​អាច​ទៅ​មើល​ការផ្សាយ​បន្ត​ផ្ទាល់​ជំនួប​កម្ពុជា​-​វៀតណាម នៅ​សួន​មុខ​វត្ត​បទុម​វ​តី​
កីឡាជាតិ
ជាតិ
អ្នក​ភ្នំពេញ​អាច​ទៅ​មើល​ការផ្សាយ​បន្ត​ផ្ទាល់​ជំនួប​កម្ពុជា​-​វៀតណាម នៅ​សួន​មុខ​វត្ត​បទុម​វ​តី​
07, Dec 2019 , 12:41 pm        
រូបភាព
សៀង ចន្ធា កែវ សុខសិលា និងសឿត បារាំង នាការប្រកួតកន្លងមក។ រូបថត FFC
សៀង ចន្ធា កែវ សុខសិលា និងសឿត បារាំង នាការប្រកួតកន្លងមក។ រូបថត FFC
​ភ្នំពេញ​៖ នា​វេលា​ម៉ោង​៧​យប់​នេះ ក្រុមកីឡា​បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​វៀតណាម​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នា​ប្រទេស​ហ្វីលីពីន​។

 
 
​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទស្សនាការ​ប្រកួត​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​នៅ​សួន​មុខ​វត្ត​បទុម​វ​តី​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​៧ ធ្នូ​នេះ​។​
 
​សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា និង​គាំទ្រ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ចាប់ពី​ម៉ោង​៧​យប់​តទៅ​។ សូមបញ្ជាក់ថា កម្ពុជា​ជា​ក្រុម​លេខ​២​ពូ​ល A ដែល​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com