កីឡាជាតិ
ជាតិ
អ្នកភ្នំពេញអាចទៅមើលការផ្សាយបន្តផ្ទាល់ជំនួបកម្ពុជា-វៀតណាម នៅសួនមុខវត្តបទុមវតី សៀង ចន្ធា កែវ សុខសិលា និងសឿត បារាំង នាការប្រកួតកន្លងមក។ រូបថត FFC
× ភ្នំពេញ៖ នាវេលាម៉ោង៧យប់នេះ ក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវប្រកួតជាមួយវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេមនាប្រទេសហ្វីលីពីន។
ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរអាចទស្សនាការប្រកួតនេះ សាលារាជធានីភ្នំពេញ នឹងចាក់បញ្ចាំងបន្តផ្ទាល់នៅសួនមុខវត្តបទុមវតី។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧ ធ្នូនេះ។
សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទស្សនា និងគាំទ្រ នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីម៉ោង៧យប់តទៅ។ សូមបញ្ជាក់ថា កម្ពុជាជាក្រុមលេខ២ពូល A ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com