ជាតិ
នយោបាយជាតិ
មេធាវី៖ លោក កឹម សុខា នឹងចូលរួមសវនាការ ពីឆ្វេងទៅស្តាំ៖ អ្នកស្រីមេធាវី ម៉េង សុភារី លោកមេធាវី ចាន់ ចេន ប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា លោកមេធាវី ផាន់ ច័ន្ទសាក់ និង លោកមេធាវី ផែង ហេង (រូបពីលោកមេធាវី ផែង ហេ)
× លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តរួចហើយ ថានឹងចូលរួមសវនាការអង្គសេចក្តី នៅព្រឹកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមលោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ដែលប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនង WhatsApp នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
កាលពីថ្ងៃទី៩ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ តម្រូវឲ្យលោក កឹម សុខា ចូលរួមសវនាការ។ សមាសភាពនៃក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា មាន៣រូប គឺ លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សា លោក សេង លាង និង លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា។
ជាមួយគ្នានេះ គេ ឃើញមានមនុស្ស២នាក់ហើយ គឺយុវជន ម៉ា ចិត្រា និង អ្នកស្រី ស ស៊ន ដែលត្រូវបានតុលាការ កោះហៅឲ្យចូលរួមធ្វើជាសាក្សី ក្នុងសវនាការ។ សវនាការនេះ នឹងសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏មិនមាន។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តរួចហើយ ថានឹងចូលរួមសវនាការអង្គសេចក្តី នៅព្រឹកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមលោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ដែលប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនង WhatsApp នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
កាលពីថ្ងៃទី៩ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ តម្រូវឲ្យលោក កឹម សុខា ចូលរួមសវនាការ។ សមាសភាពនៃក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា មាន៣រូប គឺ លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សា លោក សេង លាង និង លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា។
ជាមួយគ្នានេះ គេ ឃើញមានមនុស្ស២នាក់ហើយ គឺយុវជន ម៉ា ចិត្រា និង អ្នកស្រី ស ស៊ន ដែលត្រូវបានតុលាការ កោះហៅឲ្យចូលរួមធ្វើជាសាក្សី ក្នុងសវនាការ។ សវនាការនេះ នឹងសម្រេចថា លោក កឹម សុខា ពិតជាមានទោសដូចការចោទប្រកាន់មែន ឬក៏មិនមាន។
លោក កឹម សុខា រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក លួចពឹងបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ត្រូវចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com