ជាតិ
ថ្ងៃ​ឆ្លង​ឆ្នាំ​សកល កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ជិត​១,៤​លាន​នាក់ ដើរលេង​កម្សាន្ដ​ទូទាំងប្រទេស​
02, Jan 2020 , 7:19 pm        
រូបភាព
ភ្ញៀវទេសចរច្រើនកុះករ កំពុងឈររាប់ថយក្រោយ នៅរាត្រីថ្ងៃទី៣១ធ្នូ ២០១៩ ឈានចូលថ្ងៃទី១មករា ឆ្នាំ២០២០ នៅលើដងផ្លូវមួយកន្លែង ក្នុងខេត្តសៀមរាប។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប។​
ភ្ញៀវទេសចរច្រើនកុះករ កំពុងឈររាប់ថយក្រោយ នៅរាត្រីថ្ងៃទី៣១ធ្នូ ២០១៩ ឈានចូលថ្ងៃទី១មករា ឆ្នាំ២០២០ នៅលើដងផ្លូវមួយកន្លែង ក្នុងខេត្តសៀមរាប។ រូបថត៖ រដ្ឋបាលខេត្តសៀមរាប។​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​២០២០  កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស សរុប​១,៣៨៦,០៥២​នាក់​។ ចំនួន​នេះ​កើន​ជាង​២២​ភាគរយ បើ​ធៀប​នឹង​ការចូល​ឆ្នាំ​សកល​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។​

 
​ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប​ខាងលើ រាជធានី​-​ខេត្ត​ចំនួន​៥ ដែលមាន​អ្នក​ដើរលេង​កម្សាន្ត​ច្រើនជាងគេ រួមមាន ភ្នំពេញ​មាន​៣៦​ម៉ឺន​នាក់​, សៀមរាប មាន​ជិត​៣០​ម៉ឺន​នាក់​, កែប មាន​ជាង​១៥​ម៉ឺន​នាក់​, កំពត មាន​ជាង​១២,៥​ម៉ឺន​នាក់ និង​ខេត្តបាត់ដំបង មាន​ជាង​៨,៨​ម៉ឺន​នាក់​។​
 
​ដោយឡែក ខេត្ត​ចំនួន​៥​ដែលមាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​តិចជាងគេ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល គឺ ខេត្តកំពង់ធំ មាន​ត្រឹម​៦៧៨​នាក់​, ព្រៃវែង មាន​៧៧៤​នាក់​, ស្ទឹងត្រែង មាន​ជាង​២៥០០​នាក់​, ក្រចេះ មាន​២៦០០​នាក់ និង​ខេត្តពោធិ៍សាត់​ជាង​៣៣០០​នាក់​៕

Tag:
 ចូលឆ្នាំ​សកល​
© រក្សាសិទ្ធិដោយ thmeythmey.com