ជាតិ
​​​ន​យោ​បាយ​ជាតិ​
សប្តាហ៍​ក្រោយ សម្តេច ហេង សំរិន ទៅ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​អូស្ត្រាលី
08, Jan 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៨ (APPF) នៅ​ក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី  ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អ្នកនាំពាក្យ​រដ្ឋសភា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។


 
​សេចក្តីជូនដំណឹង អះអាងថា ក្រៅពី​ការចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក សម្តេច​ប្រធានរដ្ឋសភា នឹងមាន​ជំនួប​ទ្វេ​គី​ជាមួយ​ប្រធានរដ្ឋសភា​អូស្ត្រាលី និង​ថ្នាក់ដឹកនាំ​រដ្ឋសភា​នៃ​បណ្តា​ប្រទេស​ផ្សេងទៀត ក្នុង​គោលបំណង​ពង្រីក​ចំណងមិត្តភាព​។ 
 
APPF ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៣​មក ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក Yasuhiro Nakasone អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​។ គោលបំណង​នៃ​ការបង្កើត APPF គឺ​ដើម្បី​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ជួបប្រជុំ​ប្រចាំឆ្នាំ រក​ដំណោះស្រាយ​រួម​លើ​បញ្ហា​នានា និង​ជំរុញ​ឲ្យ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់​និង​សាកលលោក​។ 
 
APPF មាន​សមាជិក​២៧​ប្រទេស​។ សភា​កម្ពុជា បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​១៩៩៥ និង​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ APPF លើក​ទី​២៧ នៅ​ឆ្នាំ​២០១៩៕ 

Tag:
 ហេង សំរិន​
  APPF
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com