អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផាយ​ផេ នឹង​កាន់តែ​បោះជំហាន​ទៅមុខ ក្រោយ​បញ្ចូល ស្មា​ត​លុយ ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន
14, Jan 2020 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
​​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart) បាន​ព្រមព្រៀង​លើ​កិច្ចសន្យា​ជាមួយ ក្រុមហ៊ុន ផាយ​ផេ ភី​អេ​ល​ស៊ី (Pi Pay) ក្នុងការ​រួមបញ្ចូល​គ្នា​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ស្មា​ត​លុយ ជាមួយនឹង ផាយ​ផេ ពោលគឺ​រួមបញ្ចូល​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ទាំងពីរ ព្រម​ជាមួយនិង​ការរំពឹងទុក​ដ៏​វិជ្ជមាន​ក្នុងការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អេកូ​ស៊ី សម្រាប់​ការ​ទូរ​ទាត់​បង់ប្រាក់​បែប​ឌីជីថល​ក្នុង​ព្រះ​រា​ណា​ចក្រ​កម្ពុជា​។
 
​ផាយ​ផេ គឺជា​ក្រុមហ៊ុន​ចាប់ផ្ដើម​ដំបូង​គេ​ចំពោះ​សេវាកម្ម​ទូរ​ទាត់​ប្រាក់​បែប​ឌីជីថល​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កម្មវិធី​ទូ​ស័ព្ទ​ដៃ ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់ ដៃគូ​អាជីវកម្ម​ជាច្រើន ព្រមទាំង​បានបង្ហាញ​ពី​សក្ដានុពល​នាពេល​អនាគត​ចំពោះ​សេវាកម្ម​តម្លៃបន្ថែម​នានា ដែល​នេះ​នឹង​ពង្រឹង​ដំណើរការ​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​របស់ខ្លួន​កាន់តែ​រឹងមាំ​បំផុត ជាមួយ​បណ្ដាញ​ភា្ន​ក់​ងារ​ដ៏​ខ្លាំង​របស់​ស្មា​ត​លុយ ព្រម​ជា​មួ​ួ​យ​និង​ចំនួន​អតិថិជន​ដ៏​ច្រើន​លើសលុប និង សមត្ថភាព​ក្នុង​ការវិភាគ​ទិន្នន័យ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​របស់​ក្រុមហ៊ុន ស្មា​ត​។ 
 
​បន្ទាប់ពី​មានការ​យល់ព្រម​ជាគោលការណ៍​ពី​សំណាក់​ធនាគារជាតិ​នៃ​កម្ពុជា ក្រុមហ៊ុន​ទាំងពីរ បានសម្រេច ដោយ​ស្ម័គ្រចិត្ត​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ដើម្បី​ផ្ដល់នូវ​តម្លាភាព ស្រប​ពេលដែល​កិច្ចការ​មួយចំនួន​ផ្សេងទៀត រួមទាំង​កិច្ច​ការធ្វើសមាហរណកម្ម​នៃ​ក្រុមហ៊ុន​ទាំងពីរ គឺ​កំពុង​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការបញ្ចប់​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។  


 
​ព័ត៌មាន​លំអិត​ពី​លទ្ធផល​នៃ​ការរួមបញ្ចូល​គ្នា ដែល​ក្រុមហ៊ុន ស្មា​ត នឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​តូច​ដ៏​ខ្លាំង​របស់​ក្រុមហ៊ុន ផាយ​ផេ នឹងត្រូវ​ប្រកាស​ជា​សាធារណៈ នៅពេល​បានទទួល​គោល​គា​រណ៍​សម្រេច​ជា​ស្ថាពរ​ទាំងឡាយ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងនោះ​រួមមាន ធនាគារជាតិ​នៃ​កម្ពុជា​។ 
 
​ការអភិវឌ្ឍ​ជា​វិជ្ជមាន​នេះ គឺ​ស្របតាម​យុទ្ធសាស្ដ្រ​របស់​ក្រុមហ៊ុន​ទាំងពីរ ដើម្បី​ពង្រឹង​អាជីវកម្ម​បែប​ឌីជីថល​របស់ខ្លួន ក៏ដូចជា​ការរៀបចំរ​ចនាប​ទ​នៃ​ទីផ្សារ​ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​ប្រកបដោយ​និរន្ដរភាព​។ ភាគី​ទាំងសងខាង​ជឿជាក់ថា ការធ្វើសមាហរណកម្ម​នៃ​ក្រុមហ៊ុន​ទាំងពីរ​ប​ញ្ជូ​ល​គ្នា​នេះ នឹង​នាំ​ឲ្យ​ក្រុមហ៊ុន ផាយ​ផេ  កាន់តែ​មានឱកាស​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ថ្មីៗ ការកើនឡើង​នៃ​ប្រាក់ចំណូល តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​ដ៏​សម្បូរបែប និង​ការរួម​ប​ញ្ជូ​ល​ទុនវិនិយោគ​កាន់តែ​ធំ នៅក្នុង​បរិបទ​ទីផ្សា​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្លាំង​។​
 
​បន្ទាប់ពី​ការ​បព្ចាប់​ជា​ស្ថាពរ​នៃ​ការរួម​ប​ញ្ជូ​ល​គ្នា​នេះ ក្រុមហ៊ុន ផាយ​ផេ ត្រូវបាន​ព្យាករ​ថា នឹង​ក្លាយជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​គាំទ្រ​ទៅដោយ​ធនធាន​ជាច្រើន និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់  មាន​ភាព​ឆ្នៃប្រឌិត​ជាង​មុន និង មាន​សមត្ថ​ភាពខ្លាំង​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត ក្នុង​វិស័យ​ការ​ទូរ​ទាត់​ប្រាក់​។​
 
​របាយការណ៍​ឆ្នាំ​២០១៩ ចេញ​ដោយ Mekong Strategic Parnters ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​វិនិយោគ​មាន​ឯកទេស​ក្នុងប្រទេស​មហា​តំបន់​មេគង្គ ដែល​បាន​ណែនាំ​អំពី​ការរួមបញ្ចូល​គ្នា​នេះ​ផងដែរ បានធ្វើការ​ព្យាករ​ថា ទីផ្សារ​នៃ​ការ​ទូរ​ទាត់​ប្រាក់​ឌីជីថល​សរុប​ក្នុងប្រទេស​កម្ពុជា នឹង​ឈានដល់​ទឹកប្រាក់​ប្រមាណ ២.២១ ពាន់​លាន​ដុល្លារ​អាមេរិក  ដែល​កើនឡើង​ប្រមាណ ៣៨​ភាគរយ​ធៀប​និង​ឆ្នាំ​២០១៨​។ តួលេខ​នេះ​ត្រូវបាន​រំពឹងថា​កើនឡើង​ជិត​ទ្វេដង​នៅ​ឆ្នាំក្រោយ ដោយសារ​អ្នកប្រើប្រាស់​ប្រ​តិ្ដ​ប​ត្ដិ​ការ​ជា​មួ​ួ​យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​ចំនួន​កាន់តែ​ច្រើនឡើង​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង បច្ចុប្បន្នភាព​ពី​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា និង ក្រុមហ៊ុន ផាយ​ផេ សូម​ចូលទៅ​កាន់ www.pipay.com និង www.smart.com.kh ។ ក្រុមហ៊ុន ស្មា​ត និង ក្រុមហ៊ុន ផាយ​ផេ នឹង​ផ្ដល់ព័ត៌មាន​បន្ថែម​នៅពេលដែល​មានការ​ផ្ដល់​បន្ថែម​នាពេល​អនាគត​។​




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com