អត្ថបទពាណិជ្ជកម្ម
អ្នក​ជាវ​ស្រា​បៀរ​កម្ពុជា​សម្រាប់​អាពាហ៍ពិពាហ៍ សូម​ត្រៀម​ផ្ទៀង​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X និង ចិញ្ចៀនពេជ្រ ចុង​សប្តាហ៍​នេះ
15, Jan 2020 , 9:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រកាស​ឲ្យ​គូស្នេហ៍ ឬ​ស្វាមីភរិយា ដែល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់ខ្លួន​កន្លងមក ត្រៀម​សន្លឹកឆ្នោត​ដែលមាន​ក្នុង​ដៃ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​លទ្ធផល​ចាប់​រង្វាន់​ម៉ូតូ Zoomer X ចំនួន​១០០​រង្វាន់ និង ចិញ្ចៀនពេជ្រ​ចំនួន​១០​រង្វាន់ នៅ​ថ្ងៃអាទិត្យ​ទី​១៩ មករា ក្នុង​កម្មវិធី​ប្រដាល់ Mas Fight លើ​កញ្ចក់​ទូរទស្សន៍ ថោ​ន ចាប់ពី​ម៉ោង​៣ ដល់​៦​ល្ងាច​។
 
​លោកស្រី​បន្តទៀតថា​៖ «​លទ្ធផល​នៃ​ការចាប់​រង្វាន់​នេះ​ក៏​នឹងត្រូវ​បង្ហាញជូន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្រា​បៀរ​កម្ពុជា ព្រមទាំង​សារព័ត៌មាន Freshnews និង ដើមអម្ពិល នៅ​២​ថ្ងៃ​បន្ទាប់​ផងដែរ​។ ដូច្នេះ​គូស្នេហ៍ ឬ ស្វាមីភរិយា ដែល​ខកខាន​មិនបាន​ផ្ទៀងផ្ទាត់​ផ្ទាល់​ក្នុង​កម្មវិធី​តាម​កញ្ចក់​ទូរទស្សន៍ សូម​តាមដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​៣​ខាងលើ​»​។​
 
​លោកស្រី​បញ្ជាក់​ផងដែរ​ថា​៖ «​អ្នក​ដែលមាន​ឈ្មោះ​ឈ្នះ​រង្វាន់​ខាងលើ សូម​ត្រៀម​ឯកសារ​សំខាន់ៗ​ចាំបាច់ ដែល​រួមមាន​លិខិត​អាពាហ៍ពិពាហ៍ លិខិតអញ្ជើញ​ភ្ញៀវ កន្ទុយ​សន្លឹកឆ្នោត រូបថត​កូនកំលោះ​កូនក្រមុំ អត្តសញ្ញាណប័ណ្ណ​ទាំង​២​នាក់ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​បើក​រង្វាន់​ជាមួយ​ក្រុមហ៊ុន​»៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com