អត្ថបទពាណិជ្ជកម្ម
ជិត​ចូលឆ្នាំ​ចិន ទឹកក្រូច​អាយ​ស៍​សម្រុក​ផ្តល់ជូន​អាំង​ប៉ាវ​ប្រូ​ម៉ូ​សិន​នៅ​ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​
15, Jan 2020 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
​កាន់តែ​កៀក​ថ្ងៃ​ចូលឆ្នាំ​ចិន ទឹកក្រូច​អាយ​ស៍ស​ម្រេច​ផ្តល់ជូន​អាំង​ប៉ាវ​ប្រូ​ម៉ូ​សិន​នៅតាម​បញ្ជរ​លក់​នៅ​ទីតាំង​ជាច្រើន ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​។
 
​ការលក់​ជាមួយនឹង​ការផ្ដល់​ជា​កាដូ​ដូចជា អាវយឺត កាបូប និង កែវ​ទឹក ធ្វើ​នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ខណៈ​សំបុត្រ​កុន និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន ធ្វើ​នៅ​ផ្សារ​ទំនើប ជីប ម៉ុង អ៊ី​ដិ​ន​ហ្គា​ដិ​ន​, ផ្សារ​ទំនើប ជីប ម៉ុង មុនី​វង្ស​, ផ្សារ​ទំនើប ជីប ម៉ុង ២៧១ និង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក ហើយ​កម្មវិធី​អាំង​ប៉ាវ​ប្រូ​ម៉ូ​សិន​ពិសេស​នេះ ធ្វើឡើង ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​២៨ ខែមករា​។ 
 
​សម្រាប់​ទីតាំង​២០​ផ្សេងទៀត​ដូចជា ផ្សារ​សំ​ហាន់ ផ្សារ​គីឡូម៉ែត្រ​លេខ​៤, ផ្សារ​អូឡាំពិក​, ផ្សារ​អូរឫស្សី​, ផ្សារ​ពោធិញាណ​, ផ្សា​កណ្តាល​, ផ្សារ​កាណាឌីយ៉ា​, ផ្សារ​ដើម​គ​, ផ្សារ​ជម្ពូ​រវ័ន​, ផ្សារ​ឈូក​មាស​, ផ្សារ​ព្រែក​អញ្ចាញ​, ផ្សារ​ព្រែក​ឯង​, ផ្សារ​ព្រៃទា​, ផ្សារ​ច្បារអំពៅ​, ផ្សារ​ត្រពាំង​ថ្លឹង​, ផ្សា​រកា​ណា​ស៊ី​ធី​, ផ្សា​របឹង​បៃតង​, ផ្សារ​ចាក់អង្រែលើ​, និង​ផ្សារ​ឧ​ត្តុ​ង្គ​, ផ្សារ ប៉េសេ នឹង​ចាប់ផ្តើម​ការលក់​ជាមួយ​ប្រូ​ម៉ូ​សិន ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២៣ មករា​។ 


 
​ប្រូ​ម៉ូ​សិន​ពិសេសៗ​នេះ​ក៏​នឹង​អនុវត្ត​ទៅលើ​ផលិត​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រួមមាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត​បាលី​ប្លេ​ក (Barrley Black) ទឹកបរិសុទ្ធ​កម្ពុជា និង​ស្រា​បៀរ​គូ​ដូ​ផងដែរ​។ 
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ទឹកក្រូច​អាយ​ស៍​ដើម្បី​តាមដាន​ព័ត៌មាន​បន្ថែម​៖ https://www.facebook.com/IzeCambodia/



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com