សុខភាព
អន្តរជាតិ
វៀតណាម​រកឃើញ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​៣​នាក់​បន្ថែមទៀត​៖ សរុប​៥
30, Jan 2020 , 5:31 pm        
រូបភាព
ដោយ: រួបរួម
​ករណី​អ្នក​កើត​ជំងឺ​កូ​រ៉ូ​ណា​វិ​រុស​ថ្មី​៣​បន្ថែមទៀត ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​វៀតណាម​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួងសុខាភិបាល​វៀតណាម ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន VN Express​។​

 
​ពីរ​ករណី ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ហាណូយ ហើយ​ម្នាក់ទៀត​នៅ​ខេត្ត Thanh Hoa ដែលមាន​ចម្ងាយ​១៦០​គីឡូម៉ែត្រ​ពី​ក្រុង​ហាណូយ​។ អ្នក​ទាំងនោះ​សុទ្ធ​តែមាន​ប្រភពពី​ខេត្ត​វូ​ហាន ប្រទេស​ចិន​។​
 
​ពីរ​ករណី​ដំបូង​នៅ​វៀតណាម រកឃើញ​នៅក្នុង​ពេទ្យ​ជោ​រី ក្រុង​ហូជីមិញ​៕

Tag:
 កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com