ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អ្នកភូមិកំពង់ឃ្លាំងផលិតត្រីឆ្អើររាប់ពាន់ចង្កាក់ក្នុងមួយថ្ងៃៗផ្គត់ផ្គង់ទីផ្សារ
03, Feb 2020 ,
9:19 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ឃុំកំពង់ឃ្លាំង មានភូមិសាស្ដ្រជាប់បឹងទន្លេសាប និងមានប្រជាជនរស់នៅច្រើនជាងគេបើធៀបនឹងតំបន់ផ្សេងៗ ដូចជាកំពង់ភ្លក់ជាដើម។ អ្នកភូមិនេះមានរបរនេសាទជាចម្បង ក្រៅពីនោះធ្វើកសិកម្ម និងខែប្រាំងមានរបរឆ្អើរត្រី។ អ្នកភូមិនេះច្រើនគ្រួសារ មានរបរជាអ្នកត្រីឆ្អើរ និងមានបរិមាណច្រើនពាន់ចង្វាក់ក្នុងមួយថ្ងៃៗសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
អ្នកស្រី ចក់ ខន ដែលកំពុងអង្គុយប្រែភ្លើងចុះឡើងជិតរោងឆ្អើរត្រីដែលសង់ក្បែរផ្ទះបាននិយាយថា អ្នកស្រីប្រកបរបរនេះជាង១០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃអ្នកស្រីឆ្អើរត្រីចន្លោះពី៥០០ទៅ៦០០គីឡូក្រាមត្រីស្រស់ និងមិនច្បាស់ពីបរិមាណត្រីឆ្អើររួចទេ តែស្មើនឹងជាង៣ពាន់ចង្កាក់។ ត្រីឆ្អើរអ្នកស្រី ចក់ ខន មិនដែលសល់ទេគឺត្រូវបានអតិថិនជាអ្នកបោះដុំប្រមូលយកអស់គ្មានសល់ ហើយត្រីដែលយកមកឆ្អើរមានត្រីកញ្ចុះ និងប្រភេទត្រីស្រកា។ អ្នកស្រី ចក់ ខន បន្ថែម។
ត្រីឆ្អើរអ្នកស្រី ចក់ ខន លក់បានក្នុងមួយគីឡូក្រាម ១៤០០០រៀល ឬស្មើនឹង២៤ចង្កាក់។ ក្នុងមួយថ្ងៃអ្នកស្រីឆ្អើរបានពីរដង គឺពេលថ្ងៃម្ដង និងពេលល្ងាចម្ដង។ ជារបរនឿយហត់មួយ តែវាបានជួយសម្រាលជីវភាពគ្រួសារអ្នកស្រី ចក់ ខន បានមួយផ្នែកធំ។ ក្នុងរបរនេះ អ្នកស្រី ចក់ ខន ក៏បានរួមចំណែកជួយផ្តល់ការងារដល់អ្នកភូមិឯទៀតដែលស៊ីឈ្នួលដោតត្រីសម្រាប់ឆ្អើរផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ត្រីឆ្អើរ
កំពង់ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ម៉ោង
អត្ថបទពេញនិយមបន្ថែម