កីឡាជាតិ
ជាតិ
បឹងកេត​បញ្ចប់​កិច្ចសន្យា ម៉ាត់ យ៉ា​មីន ដោយសារ​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​
09, Feb 2020 , 2:41 pm        
រូបភាព
ដោយ:
 
​ក្លិប​បាល់ទាត់​បឹងកេត បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ ម៉ាត់ យ៉ា​មីន ក្រោម​ហេតុផល​ប្រព្រឹត្ត​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព​។ បឹងកេត​បានចាត់ទុក​ការបញ្ចប់​កិច្ចសន្យា​នេះ​ថា គឺជា​គំរូ​សម្រាប់​កីឡាករ​ដទៃ​។


​ក្លិប​បឹងកេត​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ បានប្រកាស​ពី​ការបញ្ចប់​កិច្ចសន្យា​ជា​កីឡាករ ម៉ាត់ យ៉ា​មីន ទាំង​មិនទាន់​បើក​រដូវ​កាល​ថ្មី​។ ប៉ុន្តែ បឹងកេត មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត នៃ​ការបញ្ចប់​កិច្ចសន្យា​នេះឡើយ គ្រាន់តែ​អះអាងថា រូបគេ​បាន​ប្រព្រឹត្ត​ខុសពី​ក្រមសីលធម៌​ជា​កីឡាករ​អាជីព​។ 
 
​វា​ជាការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក​សម្រាប់​បឹងកេត តែ​វា​គំរូ​សម្រាប់​កីឡាករ​ដទៃ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​ខុសឆ្គង​បែបនេះ​ទៀត​។ «​វា​ជាការ​សម្រេចចិត្ត​យ៉ាង​លំបាក តែ​យើង​ត្រូវតែ​ធ្វើ ដើម្បី​ជា​គំរូ កុំ​ឲ្យ​កើតមាន​លើ​កីឡាករ​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​ក្លិប​បឹងកេត​៕

Tag:
 បាល់ទាត់​
  ម៉ាត់ យ៉ា​មីន​
© រក្សាសិទ្ធិដោយ thmeythmey.com