ជាតិ
សង្គមជាតិ
វិទ្យាល័យ​ហ៊ុនសែន​ឧ​ត្ត​រ​មានជ័យ ដាំ​បន្លែ​លក់​យកប្រាក់​ទិញ​សៀវភៅ​ដាក់​បណ្ណាល័យ
10, Feb 2020 , 8:29 am        
រូបភាព
ប្រភេទបន្លែ ដែល​សិស្សដាំ​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុនសែនឧត្តរមានជ័យ
ប្រភេទបន្លែ ដែល​សិស្សដាំ​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុនសែនឧត្តរមានជ័យ
ដោយ:
​ភ្នំពេញ​៖ លោកគ្រូ​អ្នកគ្រូ និង​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដាំ​បន្លែ​ជាច្រើន​ប្រភេទ នៅក្នុង​សាលា​រយៈពេល​២​ឆ្នាំ​ហើយ​។ បន្លែ​ទាំងនោះ​មានដូចជា ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃក្តោប ត្រកួន និង​សាលាដ​ជាដើម ដែល​ដាំ​នៅមុខ​អគារសិក្សា​ហើយ ថែទាំ ស្រោច​ទឹក​២​ដង​ក្នុង​មួយថ្ងៃ ដោយ​សិស្ស​ថ្នាក់​ទី​១០ ទី​១១ និង​សិស្ស​ថ្នាក់​ទី​១២។​



​លោក ផាន វុទ្ធី គ្រូបង្រៀន​គណិតវិទ្យា នៅ​វិទ្យាល័យ ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ និង​មាន​ជំនាញ​កសិកម្ម​ខ្លះ​ផង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ឆ្នាំ​ដំបូង ផល​បន្លែ​ត្រូវបាន​យក​ចែកជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប៉ុន្តែ​នៅ​ឆ្នាំ​ទី​២​នេះ សម្រេចចិត្ត​លក់​បន្លែ​ឲ្យ​អ្នកភូមិ ហើយ​យកប្រាក់​ទិញ​សៀវភៅ និង​សម្ភារ​សិក្សា​ផ្សេងៗ​ដាក់​ក្នុង​បណ្ណាល័យ ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​របស់​សិស្ស​។ 
 
​លោកគ្រូ ផាន វុទ្ធី បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា បន្លែ​ទាំងនេះ​ត្រូវ​ប្រមូល​ផល និង​ដាក់លក់​រៀងរាល់​ថ្ងៃអាទិត្យ​លើស​តម្លៃ​ទីផ្សារ​បន្តិច​។ លោកគ្រូ ផាន វុទ្ធី ពន្យល់ថា​៖«​យើង​លក់​លើសពី​តម្លៃ​ទីផ្សារ គឺ​ក្រោម​មូល​ហេតុថា បន្លែ​របស់​យើង​ជា​បន្លែ​ធម្មជាតិ ហើយ​ការលក់​ហ្នឹង​គឺ​លក់​បែប​សប្បុរសធម៌​។ ថវិកា​ដែល​យើង​ប្រមូលបាន​ហ្នឹង គឺ​យកមក​ទិញ​សៀវភៅ​។ ម្យ៉ាងទៀត ការជួយ​ទិញ​បន្លែ​ហ្នឹង គឺ​ប្រៀបដូចជា​យើង​បាន​ជំរុញ​ឲ្យ​សិស្ស មាន​ការអាន​សៀវភៅ និង​ជួយ​ដល់​សិស្ស​ដែល​ក្រីក្រ​ផងដែរ​»​។ 
 
​បើតាម​លោកគ្រូ ផាន វុទ្ធី សាលា ក៏​គ្រោង​ដាំ​បន្លែ​ជាច្រើន​ប្រភេទ​ទៀត​ដែរ ដូចជា ត្រប់ និង​តាសក់ ហើយនឹង​ជីក​ស្រះ​មួយ ដើម្បី​ជា​ប្រភពទឹក​ស្រោចស្រព​បន្លែបង្ការ​ក្នុង​សាលា​៕
 
 
បន្លែជាច្រើន​ប្រភេទ ដែល​ដាំ​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុនសែនឧត្តរមានជ័យ 


ប្រជាពល​រដ្ឋកំពុងតែ​​​​​ទិញ​បន្លែ​ដែល​ដាំ​ដោយ​សិស្សានុសិស្ស​ នៅ​ក្នុងវិទ្យាល័យ​ហ៊ុនសែន​ឧត្តរមានជ័យ ខេត្ត​ឧត្តរមានជ័យ


សួនជីវៈចម្រុះ​ដែលមាន​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុនសែន​ ឧត្តរមានជ័យ

Tag:
 ​សាលារៀន​
 ​ បន្លែ​
 ​ អប់រំ​
 ​ សុខភាព​
 ​ ឧ​ត្ត​រ​មានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com