សុខភាព
អន្តរជាតិ
COVID-19​៖ ចំនួន​អ្នកស្លាប់ឡើង​ដល់​១១១៦នាក់ហើយ គិតត្រឹមល្ងាចថ្ងៃពុធនេះ
12, Feb 2020 , 5:55 pm        
រូបភាព
រូបថត៖ Xinhua
រូបថត៖ Xinhua
ដោយ: រួបរួម
អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១១១៦នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៥ និង​៥៥​នាទី ល្ងាច​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ នេះ​។ តួលេខ​នេះ កើន​ពី​ចំនួន​១០១៨​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ​។ ករណី​ស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ​១​ករណី​ប៉ុណ្ណោះ​នៅ​ហ្វីលីពីន និង​១​ករណី​ទៀត​នៅ​ហុងកុង ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។​



អត្ថបទទាក់ទង

 
​ទិន្នន័យ Tracking Coronavirus របស់ BNO News បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៤៥ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៥ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​៨០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ជិត៥០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​អ្នកស្លាប់​៩៤​នាក់​បន្ថែមទៀត​ក្នុង​ខេត្ត Hubei ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ខេត្ត​នេះ ឡើងដល់​១០៦៨​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន​។​ ករណី​ស្លាប់​៣នាក់ទៀត មាន​នៅខេត្តហេណាន ហ៊ូណាន និង Chongqing។ ១ករណីចុងក្រោយនៅចិនទើបត្រូវបានបញ្ចូលនៅល្ងាចនេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីទីតាំងច្បាស់នៅឡើយ។

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕



Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com