ជាតិ
វីដេអូ
​ចម្លាក់​ព្រះ​លោកេស្វរៈ​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ តំណាង​ឲ្យ​ខេត្តបន្ទាយមានជ័យ​!
22, Feb 2020 , 9:19 pm        
រូបភាព
​បន្ទាយមានជ័យ​៖ នៅលើ​ជញ្ជាំង​ប្រាសាទ​ផ្នែក​ខាងលិច មាន​រូប​ព្រះ​លោកេស្វរៈ ដែលជា​រូបតំណាង​ខេត្តបន្ទាយមានជ័យ​។ ចម្លាក់​លោកេស្វរៈ​នេះ មាន​ដៃ​ចំនួន​៣២ ដែល​សំដៅ​ដល់​ឋាននរក​ទាំង​៣២​ជាន់​។ នេះ​បើតាម​លោក គិត សុ​គួ​ន មគ្គុទេសក៍​នៃ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ដែល​បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។ តាម​មគ្គុទេសក៍​ទេសចរណ៍​ដដែល ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រាសាទបន្ទាយឆ្មារ មិនដែល​រំលង​រូបចម្លាក់​ព្រះ​លោកេស្វរៈ​ដៃ​៣២​នេះឡើយ​។



​សូមជម្រាបថា ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ប្រាសាទ​នេះ កសាងឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣   បែរមុខ​ទៅ​ទិសខាងកើត ដើម្បី​ឧទ្ទិស​ដល់​បុត្រ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ព្រះនាម ស្រិ​ន្ទ្រ​កុមារ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរ​នៃ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​ដូចតទៅ​៖ 
 
 
 

Tag:
 បន្ទាយមានជ័យ​
  ប្រាសាទបន្ទាយឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com