ជាតិ
លិខិត​មិត្ត​អ្នកអាន​៖ តួនាទី​អាណាព្យាបាល​ក្នុង​វិស័យ​អប់រំ​
28, Feb 2020 , 4:15 pm        
រូបភាព
​ដើម្បីអោយ​កូនៗ​របស់​យើង​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​រៀងៗ​ខ្លួន អាណាព្យាបាល​ត្រូវតែ​ដឹង​ពី​តួនាទី​របស់​ខ្លួនឯង កូនៗ​ត្រូវតែ​ដឹង​ពី​តួនាទី​របស់​ខ្លួនឯង និង​សាលា​ត្រូវតែ​ដឹង​ពី​តួនាទី​របស់​ខ្លួនឯង​។ ក្នុង​អត្ថបទ​នេះ​ខ្ញុំ​និង​លើកឡើង​តែ​តូ​នាទី​របស់​អាណាព្យាបាល​តែមួយ​មុខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​អត្ថបទ​ក្រោយ​ខ្ញុំ​នឹង​បង្ហាញ​ពី​តួនាទី​របស់​កូនៗ និង​សាលា​។​


 
១. ធ្វើជា​គំ​រួ​ល្អ​។​បង្ហាញ​កូនៗ​របស់​អ្នក ប្រភេទ​មនុស្ស​ដែល​អ្នក​ចង់​អោយធ្វើតាម​ពិតប្រាកដ​ដើម្បី​ជា​ផ្លូវ​ដ៏​ល្អ​មួយ​ដើម្បី​តំឡើង​គុណ​តម្លៃ​ល្អៗ​សម្រាប់​ពួកគាត់​។​
 
២. អនុវត្ត​សំដី​ដែល​ល្អៗ​។ ពុក​ម្ដាយ​គួរប្រើ​ពាក្យ​គួរសម​អោយក្លាយ​ទៅជា​ទម្លាប់​ទោះ​ក្នុងករណី​ពួកគាត់​នៅ​ជិត​អ្នក​ក៏ដោយ​។ វី​ធី​នេះ​នឹង​បង្កើត​ទៅជា​ទម្លាប់​ល្អ​សម្រាប់​ពួកគាត់​ក្នុងការ​និយាយ​ពាក្យ​ល្អៗ​នៅ​ជុំវិញ​មនុស្ស​។​
 
៣. កុំ​អនុញ្ញាតអោយ​កូនៗ​របស់​អ្នកដើរ​ផ្លូវ​កាត់ ឬ​ផ្លូវ​ងាយ​ចេញពី​ឧបសគ្គ​។ ការជួយឧបត្ថម្ភ ឬ​ជ្រោមជ្រែង​កូនៗ​របស់​អ្នក​ក្នុង​ខ្សែជីវិត​របស់​ពួកគេ​គឺជា​គំនិតល្អ​មួយ​។ វា​នឹង​ធ្វើអោយ​ពួកគេ​ពឹងផ្អែក​ទៅលើ​អ្នក​ទាំងស្រុង​។ យើង​ស្នើអោយ​អ្នក​អនុញ្ញាត​ឱ្យគេ​បញ្ចប់​នូវ​អ្វីដែល​ពូកគេ​ចាប់ផ្ដើម ដូចជា​កិច្ចការ​ផ្ទះ​ឬ​គម្រោង​ផ្សេងៗ​។ អ្នក​អាច​បង្ហាញ​ត្រឹមតែ​ការគាំទ្រ​ដោយ​ផ្ដល់យោបល់​ឬ​គំនិត​ខ្លះៗ​ដល់​ពួកគេ​។ អនុញ្ញាតអោយ​ពួកគាត់​រៀន​ស្វែងយល់​នៅពេលដែល​ពួកគាត់​បរាជ័យ​។​
 
៤.​ ​គ្រប់គ្រង​ការប្រើប្រាស់​ឧបករណ៍​។ គ្មានអ្វី​ដែល​អាច​ជជែក​បានទេ​នៅទីនេះ​ព្រោះនេះ​ជា​បញ្ហា​ទូទៅ​ក្នុងចំណោម​ឪពុកម្ដាយ​។​
 
៥.​ទទួល​ការចូលរួម​។ ចំណាយ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​គ្រួសារ​របស់​អ្នក​។ ទទួល​ការចូលរួម​រាល់​សកម្មភាព​ជាមួយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាច្រើន​របស់​ពួកគេ​។ ចែករំលែក ការកើត​ទុក ការរីករាយ ការរំភើប​ចិត្ត​ជាដើម​ដើម្បី​ធ្វើអោយ​ចំណង​របស់​អ្នក​កាន់តែ​រឹងមាំ​ជាង​មុន​បន្ថែមទៀត​។​
 
៦. កោតសរសើរ​នូវ​អាកប្បកិរិយា​ល្អ​។​
 
៧. សូម​សួរ​កូនៗ​របស់​អ្នកជា​ទៀងទាត់ អំពី​បញ្ហា​របស់​សាលា អត្ថបទ​នេះ​មិន​គាំទ្រ​លោកគ្រូ​អ្នកគ្រូ​ទាំងស្រុង​នោះទេ​។ ពេលខ្លះ​ពួកគាត់​បង្កើត​កំហុស​ខ្លះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ចំពោះ​សិស្ស​ផងដែរ​។​ដូច្នេះ​ជា​ចាំបាច់​ណាស់​ដែល​ឪពុកម្ដាយ   ត្រូវ​សួរ​កូនៗ​របស់​ពួកគាត់​អំពី​អ្វីដែល​នៅ​ជុំវិញ​សាលារៀន​របស់គាត់​។ វិធី​នេះ​កុមារ​ក៏​អាចមាន​អារ​ម្ម​ណ៏​ថា​ពួកគាត់​កំពុង​ត្រូវបាន​គេ​យកចិត្តទុកដាក់​។ នេះ​ប្រាកដជា​អាច​និង​ជួយ​អោយ​ពួកគាត់​មាន​អារ​ម្ម​ណ៏​ជម្រុញ​ខ្លាំង​ជាង​មុន​នៅ​សាលារៀន ដោយ​ផ្ដល់នូវ​អ្វីដែល​ខ្លាំង​ចេញ​ទាំង​អស់ពី​សមត្ថភាពរ​បស់​គាត់​រាល់ពេល​។
៨.​ចំណាយពេល​បន្តិច​ដើម្បី​ដឹង​ពី​សកម្មភាព​របស់​សាលារៀន​និង​ធ្វើការ​តាមដាន​។ វា​ជាការ​ពិត​របស់​ឪពុកម្ដាយ​ដែល​ត្រូវ​ដឹង​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅ​សាលារៀន​ដើម្បី​អាច​តាមដាន​សកម្មភាព​រប​ស់​ពួកគាត់​។ ពេលខ្លះ​អាណាព្យាបាល​មក​សាលារៀន​ត្អូញត្អែរ​អំពី​កូន​របស់​ពួកគាត់​ត្រឡប់មកផ្ទះ​យឺត​ឬ​រវល់​និង​កិច្ចការងារ​របស់​សាលារៀន​ដែល​មិនចេះ​ដាច់​មិនចេះចប់​។ តាមពិតទៅ​វា​អាច​ជាការ​ដោះសារ ឬក៏​លេស​របស់​កូនៗ​ដើម្បី​ចេញពីផ្ទះ និង​ធ្វើ​សកម្មភាព​ផ្សេងទៀត​ដែល​មិន​ទាក់ទង​ទៅនឹង​ការសិក្សា​។​
  
៩. សូម​ចូលរួម​រាល់​ការប្រជុំ​រវាង​អាណាព្យាបាល​និង​គ្រូ​
 
​ប្រ​​សិន​បើ​ខាង​សាលា​អ​ញ្ចើ​ញ​អាណាព្យាបាល​ចូលរួម​ការប្រជុំ​រវាង​អាណាព្យាបាល​និង​គ្រូ សូម​ប្រាកដថា​អ្នកទទួល​ពេល​រឺក៏​បង្កើត​ពេល​អោយទៅ​ខាង​សាលា​ដើម្បីអោយ​គ្រូ​មានឱកាស​ដើម្បី​ប្រាប់​រឿង​ទាក់ទង​និង​រឿង​សិក្សា​រឺក៏​រឿង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​កូន​របស់​អ្នក​។​
 
១០.​បង្រៀន​កូនៗ​អោយ​គោរព​គ្រូ​។ ភាគច្រើន​របៀប​ដែល​កូន​ប្រព្រឹត្ត​ចំពោះ​គ្រូ​របស់គាត់ និយាយ​ច្រើន​អំពី​អ្នកជា​ឪពុកម្ដាយ​បែបណា​។ បើ​សាលា​មាន​ស្តង់ដា​មិន​អី​ទេ ប៉ុន្តែ​អ្នក​មិនអាច​រំពឹងថា​កូន​របស់​អ្នក​និង​អនុវត្ត​វិន័យ​និង​គោរព​នៅ​សាលារៀន​ទេ​ប្រសិនបើ​អ្នក​មិន​បង្រៀន​វា​ដោយ​ខ្លួនឯង​នៅផ្ទះ​។ ត្រូវ​ប្រាកដថា​កូន​របស់​អ្នករៀន​អនុវត្ត​រឿង​សំខាន់​ទាំងពីរ​នេះ​សម្រាប់​ជា​ផ្លូវ​ដ៏​សំខាន់​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ឆាកជីវិត​របស់​ពួកគាត់​។​
 
១១. ត្រូវ​ប្រាកដថា​កូនៗ​របស់​អ្នក​ដឹងថា​ការប្រព្រឹត្ត​ខុស​មាន​ផលវិបាក​។ នេះ​ពិតជា​សំខាន់​ណាស់​សំរាប់​អាណាព្យាបាល​។ កូន​របស់​យើង​នឹងមិន​ដែល​ដឹង ហើយ​នឹងមិន​អនុវត្ត​វិន័យ​ទេ​ប្រសិនបើ​អ្នក​មិន​ដោះស្រាយ​និង​ចង្អុលបង្ហាញ​ការ​ប្រ​ព្រ​ត្តិ​ខុស​របស់​ពួកគេ​នោះទេ​។ ពួកគេ​ត្រូវតែ​យល់ថា​មានតម្លៃ​ស្មើគ្នា​ដែល​ពួកគេ​ត្រូវ​បង់​សម្រាប់​រាល់​ឥរិយាបថ​ដែល​មិនអាច​ទទួលយក​បានដែ​ល​ពួកគេ​អនុវត្ត​ហើយ​ពួក​គែ​តែងតែ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​។​
 
បន្ទាប់ពី​ដឹង​អំពី​ការដាក់​គុណ​តម្លៃ​និង​ជា​គំរូ​ដំបូងបង្អស់​ដល់​កូនៗ​ខ្លួនឯង​និង​តួនាទី​ខ្លះៗ​ដែល​ធ្វើអោយ​កូន​ទទួលបាន​ជោគជ័យ នៅក្នុង​ផ្នែក​នេះ​ដែល​ខ្ញុំ​សូម​ធ្វើ​បទ​បង្ហាញ​អំពី​កំហុសឆ្គង​មួយចំនួន​ដែលមាន​ការយល់ច្រលំ​និង​ទង្វើ​ខុសឆ្គង​មួយចំនួន​របស់​អាណាព្យាបាល​។ ឧទាហរណ៍​ទី​១-​ឪពុកម្ដាយ​ដែល​អត់ធ្មត់​និង​អាកប្បកិរិយា​មិន​ត្រឹមត្រូវ​របស់​កូនៗ​របស់​ពួកគេ ជាពិសេស​នៅ​ចំពោះមុខ​គ្រូ​។ ឧទាហរណ៍​ទី​២-​ឪពុកម្តាយ​ដែល​មិន​ខ្វល់​ពី​ការសម្ដែង​របស់​កូនៗ​ពូកគេ​នៅក្នុង​សាលារៀន​។ ឧទាហរណ៍​ទី​៣-​ឪពុកម្ដាយ​ដែល​មិន​សហការ​ជាមួយ​សកម្មភាព​របស់​សាលារៀន​។ ឧទាហរណ៍​ទី​៤-​ឪពុកម្ដាយ​ដែលមាន​ក្ដី​រំពឹង​ខ្ពស់​ពី​កូនៗ​របស់​ពួកគេ​ហើយ​ដែល​មិនអាច​ទទួលយក​ការកម្រិត​កូន​របស់​ពួកគេ ដូច្នេះ​នាំអោយ​កុមារ​ធ្វើ​ខុស​ឬ​អនុវត្ត​អាក្រក់​។​
 
ជាទី​បញ្ចប់​ការដែល​ដឹង​អំពី​តួនាទី​របស់ខ្លួន​ជា​អាណាព្យាបាល​នៅក្នុង​វិស័យ​អប់រំ​វា​ជា​ចលករ​មួយ​ដ៏​ធំ​សម្រាប់​កូនៗ​របស់​យើង​ទទួលបាន​ជោគជ័យ​នៅក្នុង​ឆាកជីវិត​របស់​ពួកគេ​ដើម្បី​ខ្លួន​គាត់ ក្រុមគ្រួសារ សង្គម ប្រទេសជាតិ និង​ពិភពលោក​ទាំងមូល​។ បន្ថែម​ពីនេះ​ទៅទៀត​នោះ​ត្រូវ​ជៀសវាង​ការយល់ច្រលំ​មួយចំនួន​ដែល​បាន​រៀបរាប់​នៅក្នុង​ឧទាហណ៍​ខាងលើ​ហើយ​។​
 
​ដោយ លោក ជុំ សន្យា ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​សាលា​កុលសម្ព័ន្ធ​

© រក្សាសិទ្ធិដោយ thmeythmey.com