COVID-19
អន្តរជាតិ
​វេ​លស៍​រកឃើញ​អ្នក​ឆ្លង COVID-19 ដំបូង ដែល​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស​ឡើងដល់​១៧​ករណី​
28, Feb 2020 , 4:53 pm        
រូបភាព
ដោយ: រួបរួម
​វេ​លស៍ បានប្រកាស​ពី​ការ​ឃើញ​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង ដោយ​អ្នកជំងឺ​ទើប​ត្រលប់​មកពី​អ៊ីតាលី​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។ ករណីនេះ នាំ​ឲ្យ​ចក្រភព​អង់គ្លេស​ទាំងមូល​ឡើងដល់​១៧​នាក់​។

 
​ក្នុងចំណោម​អ្នកជំងឺ​១៧​នាក់​នៅ​ចក្រភព​អង់គ្លេស មាន​១៥​នាក់​នៅ​អង់គ្លេស ១​នាក់​នៅ​អៀរ​ឡង់​ខាងជើង និង​១​នាក់​ចុងក្រោយ​នៅ​វេ​លស៍​។ បច្ចុប្បន្ន អ្នកជំងឺ​៨​នាក់ បាន​សះស្បើយ និង​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​
 
​ប្រទេស​៥៣​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស អៀរ​ឡង់​ខាងជើង និង​វេ​លស៍​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី និង​បេឡា​រុស​។ 
 
​ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី នី​ហ្សេ​រី​យ៉ា ប្រេ​ស៊ី​ល ន​នូ​វែ​ល​សេ​ឡង់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com