ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«មើមតូច, ស្លឹក-រូបរាងមិនល្អ» តែជាបន្លែធម្មជាតិដាំដុះដោយជនជាតិដើមភាគតិចនៅមណ្ឌលគិរី
01, Mar 2020 ,
3:55 pm
រូបភាព
×
ដោយ:
មណ្ឌលគិរី៖ រៀងរាល់ព្រឹក ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី តែងតែប្រមូលបន្លែផ្លែឈើធម្មជាតិ ដែលពួកគាត់ដាំដុះដោយផ្ទាល់ដៃ យកមកដាក់លក់នៅក្នុងផ្សារជនជាតិដើមភាគតិច នៅកណ្តាលក្រុងសែនមនោរម្យ និងខ្លះទៀតដែលមានបន្លែផ្លែឈើច្រើន ក៏បានបោះដុំឲ្យអាជីវករខ្មែរដែលលក់បន្លែផ្លែឈើប្រចាំនៅក្នុងផ្សារនេះផងដែរ។ បើទោះជា ដាក់លក់នៅក្រោមស្លាកផ្សារជនជាតិដើមក៏ពិតមែន តែអាជីវករមួយចំនួនដែលទិញបន្លែធម្មជាតិផ្ទាល់ពីជនជតិដើមភាគតិចមកលក់បន្ត បានឲ្យដឹងថា បន្លែធម្មជាតិរបស់ពួកគាត់មិនមានច្រើន និងមិនមានគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ឲ្យអ្នកបរិភោគគ្រប់គ្រាន់ឡើយ។ ដូច្នេះ អាជីវករបានទិញបន្លែធម្មជាតិបន្ថែមដែលពលរដ្ឋខ្មែរដាំដុះនៅមណ្ឌលគិរី និងបន្លែផ្លែឈើមួយចំនួនទៀត គឺត្រូវនាំចូលពីភ្នំពេញ និងប្រទេសវៀតណាម។
កញ្ញា ម៉ែល ស្រីពិ ជនជាតិដើមភាគតិចទំពួន និងជាមេចុងភៅនៅអាហារដ្ឋានជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី ដែលតែងតែមកទិញបន្លែនៅផ្សារជនជាតិដើមភាគតិច នៃក្រុងសែនមនោរម្យនេះ បានប្រាប់ ThmeyThmey 25 ថា ៖«បន្លែធម្មជាតិរបស់បងប្អូនជាតិដើមភាគតិចនៅទីនេះមិនសម្បូរទេ យើងអាចមើលដឹងថា ជាបន្លែមិនប្រើថ្នាំគីមី តែមិនប្រាកដ១០០ភាគរយទេ។ បន្លែរបស់ពួកគាត់ គឺមានមើមតូចៗ និងរូបរាងមិនល្អ ដូចបន្លែគីមីទេ ហើយខ្ញុំតែងតែទិញបន្លែនេះពីម៉ូយរបស់ខ្ញុំ ទើបបានបន្លែធម្មជាតិ»។
សូមអញ្ជើញទស្សនាទិដ្ឋភាពនៅផ្សារជនជាតិដើមភាគតិចនៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម