ពីនេះ ពីនោះ
សរសេរ «​សារមន្ទីរ​» ទើបត្រូវ មិនមែន «​សារៈមន្ទីរ​» ឡើយ​
03, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​សារមន្ទីរ​» ជា​ពាក្យ​ដែល​ត្រូវ​នឹង​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃរា​ជ ជួន ណាត​។ សារមន្ទីរ មានន័យថា មន្ទីរ​ដាក់​របស់​មាន​តម្លៃ​។​

 
​បច្ចុប្បន្ន វត្ថុ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​គឺ​សុទ្ធសឹងតែ​តម្កល់ទុក​ក្នុង​សារមន្ទីរ ដើម្បី​ជា​តឹង​តាង​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ឈ្វេងយល់ និង​ស្គា​ល់ពី​តម្លៃ​នៃ​វត្ថុ​បុរាណ វប្បធម៌ និង អរិយធម៌​ខ្មែរ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com