អន្តរជាតិ
នាយករដ្ឋមន្ត្រី​ស៊ូដង់ រួចខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាតកម្ម​ដោយ​បំផ្ទុះ​គ្រាប់​
09, Mar 2020 , 4:32 pm        
រូបភាព
នាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok ។ រូបភាព AFP
នាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ស៊ូដង់ លោក Abdalla Hamdok បាន​រួចខ្លួន​ពី​ការប៉ុនប៉ង​ធ្វើឃាតកម្ម​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រដ្ឋធានី​ខា​ទុំ​នៅ​ថ្ងៃទី​៩ ខែមីនា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ស៊ូដង់​។​

 
​គ្រាប់បែក​បាន​ផ្ទុះ​ពេល​ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​ស៊ួ​ដង់ Abdalla Hamdok ធ្វើដំណើរ​ក្នុង​រដ្ឋធានី​ខា​ទុំ​។ លោក Ali Bakhi នាយក​ការិយាល័យ​នាយករដ្ឋមន្ត្រី​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​៩ ខែមីនា​។ លោក​បន្តថា ការប៉ុនប៉ង​ធ្វើអត្តឃាត មិនបាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ឡើយ​។​
 
​លោក Hamdok ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ស៊ូដង់​កាលពី​ខែសីហា ឆ្នាំ​២០១៩ ដោយ​ក្រុមប្រឹក្សា​អធិបតេយ្យ ដែល​ដឹកនាំ​ស៊ូដង់​ក្រោយ​ការទម្លាក់​លោក អូ​ម៉ា អាល់​-​បា​សៀ កាលពី​ខែ​មេស ឆ្នាំ​ដដែល​។ ក្រុមប្រឹក្សា​នេះ មាន​សមាជិក​មកពី​យោធា និង​តំណាង​ក្រុមបាតុករ​ប្រឆាំង​លោក អាល់​-​បា​សៀ ដោយ​ដាក់​វេន​គ្នា​ដឹកនាំ​ប្រទេស​។ សព្វថ្ងៃ យោធា​ជា​ប្រធាន​ស្ថាប័ន​នេះ​។​
 
​មុន​ក្លាយជា​នាយករដ្ឋមន្ត្រី​ស៊ូដង់ លោក Hamdok ធ្លាប់​កាន់តំណែង​នៅ​អង្គការ​អន្តរជាតិ​ជាច្រើន​ដូចជា អគ្គលេខាធិការ​ប្រតិបត្តិ​គណៈកម្មការ​សេដ្ឋកិច្ច​អង្គការសហប្រជាជាតិ​សម្រាប់​អាហ្វ្រិក ធន​គារ​អភិវឌ្ឍ​អាហ្វ្រិក និង​ជាម​ន្ត្រី​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​កូដ​ឌី​វ័រ​៕ 

Tag:
 ស៊ូដង់​
  Abdalla Hamdok
© រក្សាសិទ្ធិដោយ thmeythmey.com