ជាតិ
សង្គមជាតិ
ពេលវេលាដែលឪពុកម្តាយរួមចំណែកពង្រឹងការសិក្សាកូនៗនៅផ្ទះ
× ភ្នំពេញ៖ ក្រោយការបិទសាលានៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរាលដាល COVID-19 ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាតាមអនឡាញសម្រាប់ឲ្យសិស្សគ្រប់កម្រិតសិក្សាដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់អាណាព្យាបាលសិស្សឲ្យរួមចំណែកពង្រឹងការសិក្សារបស់បុត្រធីតាដែលស្វ័យសិក្សាតាមកម្មវិធីជំនួយអនឡាញនានា។
ការសិក្សានៅផ្ទះ និងតាមកន្លែងសុវត្ថិភាពណាមួយ ជាពេលវេលាដែលឪពុកម្តាយ រួមចំណែកពង្រឹងការសិក្សារបស់បុត្រធីតា បន្ថែមពីលើការអប់រំណែនាំអនាម័យ និងបញ្ហាផ្សេងៗ។ កន្លងមក ក្រសួងអប់រំបានបង្កើតកម្មវិធីរៀនតាមអនឡាញសម្រាប់ជាជំនួយដល់សិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ រៀនបន្ថែមនៅឯផ្ទះ តាមរយៈកម្មវិធី E-Learning, E-School Cambodia, និងBEEP ។
ចំពោះកម្មវិធីសិក្សាសម្រាប់កុមារថា្នក់ទី១ដល់ទី២ ក្រសួងដាក់នូវកម្មវិធីមួយដែលមានឈ្មោះថា កុមាររៀនកុមារចេះ តាមរយៈទំព័រហ្វេសប៊ុក www.facebook.com/123komar។ កម្មវិធី«កុមាររៀនកុមារចេះ»នេះគឺជាកម្មវិធីដែលអាចឲ្យកុមារ និងកុមារមានពិការភាព ទទួលបាននូវចំណេះដឹងមូលដ្ឋានខាងផ្នែកភាសាខែ្មរដែលមានជា ការសរសេរអក្សរ អានល្បះ និងអានពាក្យ និងផ្នែកគណិតវិទ្យាដែលមានជាការគណនាលេខ៕
Tag:
ឪពុកម្តាយ
សិស្ស
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com