ខ្មែរ​ក្រហម
ជាតិ
សហ​ព្រះរាជអាជ្ញា​អោយ​តុលាការ​ដាក់​ទោស​ពន្ធ​នាគារ​លើ​ នួន ជា និង​ខៀវ សំផន​មួយ​ជីវិត​
21, Oct 2013 , 3:51 pm        
រូបភាព
សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង​
សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង​
សហព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង​បាន​បាន​ស្នើ​អោយ​សាលាដំបូង​​នៃ​តុលាការ​ខ្មែរ​ក្រហម​ដាក់ទោស​ពន្ធនាគារ​លើ​នួន ជា និង ខៀវ សំផន​អស់​មួយជីវិត។ លោកស្រី​សហព្រះរាជអាជ្ញា​បញ្ជាក់ថា នេះ​គឺ​ជា​ទោស​តែ​មួយ​គត់​ដែល​ស័ក្ត​សម​នឹង​ការ​ទទួល​ខុសត្រូវ​របស់​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំងពីរ។


សំណើ​នេះ ត្រូវបាន​ធ្វើ​ឡើង​នៅ​ចុង​សវនាការ​នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២១​តុលា​នេះ ក្នុង​ក្របខណ្ឌ​នៃ​ការ​បិទបញ្ចប់​សវនាការ​សំណុំរឿ​​០០២​វគ្គ​១ លើ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​២រូប គឺ​នួន ជា និង​ខៀវ សំផន៕



© រក្សាសិទ្ធិដោយ thmeythmey.com