COVID-19
ជាតិ
កម្ពុជា ទិញ​ម៉ាស់​៣​លាន និង​សម្ភារ​ពេទ្យ​៥​ពាន់​ពី​ក្រៅប្រទេស សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​នឹង​COVID-19
30, Mar 2020 , 9:59 pm        
រូបភាព
រូបពី ទំព័រហ្វេសប៊ុក CDC
រូបពី ទំព័រហ្វេសប៊ុក CDC
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​ទិញ​ម៉ាស់​៣​លាន និង​សម្ភារ​ពេទ្យ​ជាង​៥​ពាន់ ពី​ក្រៅប្រទេស ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​Covid-19​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នៅក្នុង​សន្និសីទកាសែត​នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០ មីនា​។​


 
«​ខ្ញុំ​បាន​បញ្ជា​ទិញ​ម៉ាស់​ចំនួន​៣​លាន​ម៉ាស់ ដែល​អាច​ដឹក​ពី​ក្រៅ​មកវិញ ព្រោះ​នៅ​ប្រទេស​យើង​អត់​គ្រប់ និង​សម្ភារ​ពេទ្យ អាវ​គ្រូពេទ្យ​ចំនួន​៥​ពាន់​សម្រាប់​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ សម្ដេច ហ៊ុន សែន ដោយ​បន្ថែមថា ម៉ាស់​និង​សម្ភារ​ពេទ្យ​នេះ គឺ​យក​ថវិកា​ជំនួយ​របស់​សប្បុរសជន ដែល​ទទួលបាន​ប្រមាណ​១០​លាន​ដុល្លារ ទៅ​ទិញ​។ 
 
​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​កម្ពុជា ប្រើ​អស់​១​លាន​ម៉ាស់ គឺ​ត្រូវ​ទិញ​បន្ថែម​១​លាន​ដុល្លារ​វិញ ដើម្បីឱ្យ​គ្រប់​ចំនួន​៣​លាន​ម៉ាស់ ដែល​ស្តុក​ទុក​សម្រាប់​ប្រើប្រាស់ ពោលគឺ​មិនត្រូវ​ប្រើ​ឱ្យអស់ រហូតដល់​ខ្វះខាត​នោះទេ​។​ម៉ាស់​និង​សម្ភារ​ពេទ្យ​ទាំងនេះ គឺ​ក្រសួងសុខាភិបាល​ជា​អ្នកគ្រប់គ្រង​។ 
 
​សម្ដេច ហ៊ុន សែន អះអាងថា ៖«​យើង​មិន​ខ្លាច​នឹង​ចំណាយ​លើ​សម្ភារ​សម្រាប់​ការពារ​ក្រុមគ្រូពេទ្យ ហើយ​យើង​ក៏​មិន​ខ្លាច​នឹង​ការចំណាយ​សម្រាប់​ឱ្យ​ក្រុមគ្រូពេទ្យ​យើង​ដើម្បីឱ្យ​ពួកគាត់​សុខភាព​ល្អ ក្នុង​ការពារ​ខ្លួន​លើ​ប្រាក់​ប្រចាំថ្ងៃ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ មីនា នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​Covid-19 ចំនូ​ន​១០៧​នាក់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​២៣​នាក់​។ 
 
 

Tag:
 ម៉ាស់​
  សម្ភារៈ​ពេទ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com