ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​នឹង​ប្រមូលយក​អនុសាសន៍​ដើម្បី​ធ្វើកំណែទម្រង់​ការបោះឆ្នោត
22, Oct 2013 , 9:30 am        
រូបភាព
ដោយ:
រាជរដ្ឋាភិបាល​កម្ពុជា បានប្រគល់​ភារកិច្ច​ឲ្យ​ក្រសួងមហាផ្ទៃ ដើម្បី​សម្របសម្រួល​ក្នុងការ​រៀបចំ​នូវ សិក្ខាសាលា​ជាតិ​មួយ ដើម្បី​ប្រមែប្រមូល​មតិយោបល់ និង​អនុសាសន៍​នានា​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សំដៅ​កសាង​នូវ​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​នៅថ្ងៃនេះ។


សេចក្ដីប្រកាស​ព័ត៌មាន​នេះ ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកទៅលើ សេចក្ដីថ្លែងការណ៍​រប​ស់​គណបក្ស​ប្រជាជន​កាលពី​ថ្ងៃទី១៤ ខែតុលា​កន្លងទៅ ពី​កំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ និង​យោងតាម​សេចក្ដីប្រកាស​រួប​របស់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នៅក្រោយពេល​ជំនួប​កំពូល​កាលពី​ថ្ងៃទី១៦ ខែកញ្ញា នោះ​ផងដែរ។

សិក្ខាសាលា​ថ្នាក់ជាតិ​នោះ នឹងត្រូវ​ធ្វើឡើង​នៅមុន​ដំណាច់ឆ្នាំ២០១៣ ដោយមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​មានដូចជា ស្ថាប័ន​នីតិបញ្ញត្តិ នី​តី​ប្រតិបត្តិ តំណាង​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី តំណាង គ.ជ.ប តំណាង​សង្គម​ស៊ីវិល តំណាង​អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​នានា ស្ថាប័ន​និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com