ជាតិ
គ.ជ.ប ទទួលបាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង១៧ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០១៣នេះ
22, Oct 2013 , 7:16 pm        
រូបភាព
ដោយ:
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ថ្មី​នៅក្នុង​ឆ្នាំ ២០១៣នេះ មាន​ចំនួន ១៧៤,១០៥ នាក់។ តួលេខ​នេះ ជា​លទ្ធផល​បណ្តោះអាសន្ន ដែល​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ.ជ.ប កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។



ការប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​នេះ បាន​ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បើក​យុ​ទ្ធា​នា​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​ឆ្នោត​សម្រាប់​ឆ្នាំ ២០១៣ អស់​រយៈពេល២០ ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ០១ រហូតដល់​ថ្ងៃទី ២០ ខែតុលា​កន្លងទៅ។

ជុំវិញ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឆ្នាំនេះ បានធ្វើ​ឡើង​ចំពេល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ ហើយ​មាន​ការិយាល័យ​មួយចំនួន​ត្រូវបាន​លិច​ទឹក ដែល​បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត។

គណបក្សប្រឆាំង​ក៏បាន​រិះគន់​ផងដែរ​ចំពោះ​នីតិវិធី​របស់​គ.ជ.ប ដែល​សម្រេចយក​រដូវ​កាល​នេះ ធ្វើការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដោយ​អះអាងថា រដូវ​កាល​នេះ ជា​ដូ​វ​វស្សា កសិករ​ជាប់រវល់ ហើយ​ថែមទាំង​រដូវ​ទឹកជំនន់​ទៀត។ គណបក្ស​នេះ ក៏​ស្នើ​ឲ្យ​គ.ជ.ប ធ្វើការ​កែប្រែ​នូវ​កម្មវិធី​ចុះឈ្មោះ​បោះឆ្នោត​នេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com