COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុងDaegu ដែលជាចំណុចផ្ទុះ COVID-19 គ្មានករណីឆ្លងថ្មីជាលើកដំបូង រូបភាព៖ Reuters
× ទីក្រុង Daegu របស់កូរ៉េខាងត្បូងនាថ្ងៃទី១០ ខែមេសា ត្រូវបានរាយការណ៍ថា គ្មានករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសជាលើកដំបូង ចាប់តាំងពីចុងខែកុម្ភៈកន្លងមក។ នៅថ្ងៃដដែល ករណីឆ្លងនៅទូទាំងកូរ៉េខាងត្បូងមាន ២៧ករណីដែលជាតួលេខទាបមួយ។
បើតាមមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លង កូរ៉េខាងត្បូងរកឃើញអ្នកផ្ទុក COVID-19 ថ្មីចំនួន ២៧ករណីប៉ុណ្ណោះនៅទូទាំងប្រទេស។ នេះគឺជាតួលេខចុះទាបបំផុតរបស់កូរ៉េខាងត្បូង បើគិតចាប់ពីចុងខែកុម្ភៈ។ មិនត្រឹមតែតួលេខធ្លាក់ចុះទាប នៅទីក្រុង Daegu ក៏មិនបានរកករណីឆ្លងដែរក្នុងថ្ងៃដដែលនេះ។ នេះគឺជារឿងល្អមួយសម្រាប់កូរ៉េខាងត្បូង ព្រោះកន្លងមកទីក្រុង Daegu ធ្លាប់ជាទីតាំងផ្ទុះ COVID-19 ខ្លាំងជាងគេបំផុតបន្ទាប់ពីចិន។
ចំណែកខេត្ត North Gyeongsang ដែលជាទីតាំងផ្ទុះខ្លាំងដែរនោះ អាជ្ញាធរកូរ៉េខាងត្បូងមិនបានលើ កឡើងឡើយ។
ក្នុងពេលកន្លងមក ទីក្រុងDaegu គឺជាទីតាំងផ្ទុះខ្លាំងបំផុតនៃ COVID-19 ។ ភាគច្រើននៃអ្នកឆ្លងនៅកូរ៉េខាងត្បូង គឺចេញពីទីក្រុងនេះ ហើយព្រះវិហារ Shincheonji គឺជាប្រភពចម្លងកូរ៉ូណាវីរុសទៅប្រជាជនផ្សេងទៀត។
បើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីសុខាភិបាល លោក Kim Ganglip ការធ្លាក់ចុះនៃអត្រាឆ្លងនៅកូរ៉េខាងត្បូងបែបនេះ គឺដោយសារតែប្រជាជនម្នាក់ៗរក្សាគម្លាត (Social Distancing) ពីគ្នា ប៉ុន្តែប្រសិនបើប្រជាជនមិនគោរព ឬអនុវត្តការរក្សាគម្លាតនេះទេ ទីក្រុង Daegu នឹងបន្តមានករណីឆ្លងបន្ថែមទៀត។
គិតមកត្រឹមថ្ងៃ១០ ខែមេសា កូរ៉េខាងត្បូងមានករណី COVID-19 សរុបចំនួនជាង ១ម៉ឺនករណី។ ក្នុងចំនួននេះ មានអ្នកស្លាប់ចំនួន ២០៤ករណី អ្នកជាសះស្បើយចំនួន ៦៩៧៣ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com