COVID-19
អន្តរជាតិ
តន្ត្រី​លោក Andrea Bocelli ពី​វិហារ Milan ទាក់ទាញ​អ្នកទស្សនា​អន​ឡាញ​រាប់លាន​នាក់​
13, Apr 2020 , 10:39 pm        
រូបភាព
លោក Andrea Bocelli ច្រៀងតែម្នាក់ឯងចេញពីវិហារ Milan ។ រូបថត AFP
លោក Andrea Bocelli ច្រៀងតែម្នាក់ឯងចេញពីវិហារ Milan ។ រូបថត AFP
ដោយ: ធីតា
​តន្ត្រី​នៃ​ក្តីសង្ឃឹម «Music for Hope» របស់​កំពូល​តារាចម្រៀង​អូ​ប៉េ​រ៉ា​អ៊ីតាលី លោក Andrea Bocelli កាលពី​ថ្ងៃអាទិត្យ​ទី​១២ ខែមេសា កន្លងមក ទាក់ទាញ​អ្នកទស្សនា​រាប់លាន​នាក់​នៅលើ​បណ្តាញ Youtube​។ លោក Bocelli ដែលជា​អ្នកចម្រៀង​ពិការភ្នែក​វ័យ​៦១​ឆ្នាំ បាន​ឈរ​ច្រៀង​តែម្នាក់ឯង​ពី​វិហារ Duomo di Milano (​ឬ Milan Cathedral) ដើម្បី​ផ្តល់​សារ​នៃ​ក្តីសង្ឃឹម​ជូន​ដល់​ពិភពលោក ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19​។​

​វិហារ Duomo di Milano ដែល​ស្ថិតនៅក្នុង​ក្រុង Milan តំបន់ Lombardy ក្លាយជា​កន្លែង​ដ៏​ស្ងាត់ជ្រងំ ដោយសារតែ​ការ​រាលដាល COVID-19​។ នាឱកាស​នៃ​ពិធីបុណ្យ Easter របស់​គ្រឹ​ស្ត​បរិស័ទ​ផងដែរ​នោះ លោក Bocelli បាន​ឈរ​ច្រៀង​តែម្នាក់ឯង ហើយ​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ Youtube ផ្លូវការ​របស់ខ្លួន ដែល​បាន​ទាក់ទាញ​អ្នកទស្សនា​រាប់លាន​នាក់​។​
 
​ក្រោម​កម្មវិធី​ដែលមាន​ឈ្មោះថា «Andrea Bocelli៖ Music for Hope» កំពូល​អ្នកចម្រៀង​លំដាប់​ពិភពលោក​រូបនេះ បាន​បកស្រាយ​បទ​ចម្រៀង​មួយចំនួន​ដូចជា  Panis Angelicus», Ava Maria, Sancta Maria និង Domine Deus រួមទាំង​បទ «Amazing Grace» ផងដែរ​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com